វាអាចបង្កឲ្យមានគ្រោះថ្នាក់ ប្រសិនបើសារធាតុគីមីដែលចូលទៅក្នុងខ្លួនមនុស្សម្នាក់ និងធ្វើឲ្យមនុស្សនោះ មានអាការៈមិនប្រក្រតី ។ ក៏ប៉ុន្តែបញ្ច្រាសមកវិញ អស់រយៈពេល ៣ ឆ្នាំហើយ ដែលស្ត្រីមា្នក់ ឈ្មោះ Heather Beal អាយុ ៤៣ ឆ្នាំ រស់នៅ ក្នុងទីក្រុង Alabama សហរដ្ឋអាមេរិក ជារៀងរាល់ថ្ងៃនាងតែងតែផឹកទឹកលុប ជួសឲ្យភេសជ្ជៈ ។
ស្ត្រីញៀននឹងទឹកលុបរូបនេះបានប្រាប់ដល់សារព័ត៌មានឲ្យដឹងថា នាងផឹកទឹកលុបមិនតិចជាង ១១ លីត្រនោះទេ ដែលនាងផឹកជាលើកដំបូងបំផុត កាលពី ៣ ឆ្នាំមុន ដូចនេះមានន័យថា ក្នុង១ ឆ្នាំនាងផឹកទឹកលុបអស់ចំនួន ៣,៨ លីត្រ ។
នាងបានបន្តទៀតថា ខណៈដែលទឹកលុបហូរចូលបំពង់ករបស់នាង ធ្វើឲ្យនាងមានអារម្មណ៍កក់ក្តៅ រស់ជាតិឆ្ងាញ់ពីសារធាតុគីមីនោះ អាចនិយាយថា វាជាទឹកដោះគោក្តៅ ដែលមនុស្សផឹករាល់ថ្ងៃនោះ។ហើយជារៀងរាល់ថ្ងៃនាងតែងតែ ផឹកវាជាប្រចាំដោយ មូលគំរបទឹកលុបចេញរូចផឹកតែម្តង។
ស្ត្រីរូបនេះបានបន្ថែមទៀតថា ការញៀននឹងទឹកសលុបនេះដែរ ចាប់ផ្តើមតាំងពីម្តាយរបស់នាងបានស្លាប់ ។ សារធាតុគីមីដែលមាននៅក្នុងដបទឹកសលុបនេះដែរ វាត្រូវបានគេដឹងថា វាអាចជួយកាត់បន្ថយភាពតានតឹង ។តែទោះជាយ៉ាងណា វាអាចបង្ករឲ្យវិលមុខ ក្អួតចង្អោរ និងបង្ករជំងឺផ្សេង ដែលកំពុងទទួលការព្រមានពីគ្រូពេទ្យ ។
ថ្មីៗនេះដែរនាង Heather Beal កំពុងប្រឈមមុខនឹងបញ្ហាតម្រង់នោម ហើយខាងគ្រូពេទ្យ ឲ្យនាងបញ្ឈប់ការផឹកទឹកសលុប នោះជាបន្ទាន់៕
មតិយោបល់