នារីស្រស់ស្អាតដែលជាអ្នកសម្តែងសៀកបានបង្កើតកំណត់ត្រាពិភពលោកថ្មីដោយប្រើប្រាស់សក់របស់ខ្លួន ដើម្បីទាញរថយន្តទម្ងន់ ២,៥ តោន។ សិល្បៈការនីរូបនេះជាជនជាតិប៉ូឡូញបានមកសិក្សាផ្នែកគីមីវិទ្យានៅទីក្រុងឡុដ៍ប្រទេសអង់គ្លេស បានចូលរួមក្នុងការសំដែងសៀកដោយប្រើសក់របស់ខ្លួនទាញរថយន្តចំងាយ ២០ ម៉ែត្រក្នុងរយៈពេលមួយនាទី។ នាងបាននិយាយថា (សក់របស់ខ្ញុំអាចទាញទម្ងន់បាន ១ លានផោន)។ សកម្មភាពបែបនេះគេធ្លាប់បានឃើញនៅក្នុងទីក្រុង Shaftesbury ជាកន្លែងសម្តែងសៀកដំបូងគេនៃតំបន់ភាគខាងលិចដែលមានរយៈពេលជាង ១០០ ឆ្នាំមកហើយ៕
ព័ត៌មានជាតិ
មតិយោបល់