ព័ត៌មានជាតិ

អស្ចារ្យ​ណាស់ ​មាស​ សុខសោភា​ មាន​​វត្តមាន​ជាថ្មី​លើគណនី Vevo ទៅកាន់ពិភពលោក​ (Video Inside)

មួយរយៈចុងក្រោយមកនេះ តារាចម្រៀងស្រីជួរមុខ ផលិតកម្ម ថោន នាង មាស សុខសោភា ពិតជា​ទទួលបានការចាប់អារម្មណ៍ខុសពីធម្មតា ​ បើទោះបី​កន្លងមក​ល្បីល្បាញក៏ដោយ ។ ភាពល្បីល្បាញចុងក្រោយនេះ ​គឺការបង្ហាញខ្លួន​លើ គណនី Vevo ​ទៅកាន់​​ពិភពលោក ។

​បន្ទាប់ពីបទចម្រៀង Dace Today ដែល​បានបង្ហោះ​លើទំព័រ Vevo បាន​ធ្វើ​ឲ្យ​​​មនុស្ស​ជាច្រើន ជាពិសេស​ប៉ែក​លោក ខាងលិច ស្គាល់តារាចម្រៀងខ្មែរ នាង មាស សុខសោភា កាន់តែច្បាស់ ។ ដោយឡែកកាលពីម្សិលមិញនេះដែរ នៅលើ Vevo ដូចគ្នា​នាង មាស សោភា បាន​បញ្ចេញចម្រៀង MV ថ្មី ​លើគណនីរបស់នាង ក្រោមចំណងជើងថា “All Lies ” ។​បទនេះដែរ​ចេញរយៈពេលតែមួយថ្ងៃសោះ មានអ្នកចុចបង្ហាញ​​ចំនួន ៩០៨៩ ដង ​ដែលខុសពី​បទខ្មែរ​មុនៗដែលបង្ហោះលើ YouTube អស់ហើយ ២ ទៅ ៣ ខែ ​មានអ្នកចុចបង្ហាញតែ ១០០០ ទៅ ២០០០ ដង យ៉ាងច្រើនបំផុត ។​​

ជាមួយនឹងបទ​នេះដែរ ​​​យើងពិតជាមានមោទនៈភាពខ្លាំងណាស់ជាមួយនឹង មាស សុខសោភា ​ដែល​​​​ប្រជ្រៀតខ្លួន​​ចូលទៅកាន់ពិភពលោក ​តាមរយៈ គណនី Vevo នោះ ។ ​​មាស សុខសោភា អាចនិយាយថា ជា​តារាស្រីទី ១ ហើយ​ ដែលមានឈ្មោះ នៅលើគណនី Vevo ក្នុងចំណោម​តារាចម្រៀងស្រី​ទាំងអស់​​ក្នុងព្រះរាជាណាចក្រកម្ពុជា​៕​
ទស្សនាវិដេអូឃ្លិបដូចខាង​ក្រោមនេះ៖

2014-01-11_132859

មតិយោបល់