កំពង់ឆ្នាំងៈ លោកអធិការរងស្រុករលាប្អៀរ ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា មានករណីបុរសម្នាក់អាយុ៣១ឆ្នាំ បានយកកាំបិតបុ័ងតោអារ.កខ្លួនឯង បណ្តាលឲ្យស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤ និង៥នាទីល្ងាច ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកអធិការរងស្រុករលាប្អៀរ បានបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យបុរសខាងលើអារ.កខ្លួនឯង ដោយសារគ្មានទីពឹង ផឹកស្រាស្រវឹងជាប្រចាំ៕
មតិយោបល់