ព័ត៌មានជាតិ

លួចគេនៅស្វាយរៀង គេចខ្លួនមកនៅពោធិ៍សាត់ ចុងក្រោយខ្នោះ!

ពោធិ៍សាត់ៈ លោកវរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់Post News ថា ថ្ងៃអាទិត្យ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹក កម្លាំងនគរបាលស្រុកវាលវែង បានអនុវត្តដីកាក្រៅខេត្ត នៃសាលាដំបូងខេត្តស្វាយរៀង លេខ374 បគចខ/17 ស្វាយរៀងថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៧ ដោយលោក ទិត សុទ្ធីបូរ៉ាឆាត ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះអមសាលាដំបូងខេត្តស្វាយរៀង។

ជាលទ្ធផលសមត្ថកិច្ចយើង បានចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ យស់ សាវ៉ុង ភេទប្រុស អាយុ៥៦ឆ្នាំ អាស័យដ្ឋាន ភូមិ ប្រចន្ទ្រា ឃុំ បន្ទាយក្រាំង ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង សព្វថ្ងៃស្នាក់នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ដែលបានប្រព្រឹត្តល្មើសបទ អំពើលួចមានស្ថានទម្ងន់និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិកែវជះ ឃុំ បន្ទាយក្រាំង ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង កាលពីថ្ងៃទី ១៥ ខែ មេសា ឆ្នាំ២០១៧ ។ហើយត្រូវចាប់ខ្លួននៅចំណុចស្ទឹងកណ្តាំង ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ដើម្បីទុកប្រគល់ជូននគរបាលការិយាល័យព្រហ្មទណ្ឌខេត្តស្វាយរៀង អនុវត្តបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់