បុរសសញ្ជាតិអូស្ត្រាលី ឈ្មោះ Hendrik Helmer ដែលរស់នៅក្នុងតំបន់ Darwin ទទួលរឿងដ៏ចម្លែកម្យ៉ាង ដោយសត្វកន្លាត់ចូលត្រចៀកនៅវេលាម៉ោង ២ និង ៣០ នាទី ព្រឹក ដែលបង្ករឲ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរ។
ក្នុងអំឡុងពេលសត្វកន្លាតចូលត្រចៀកនេះដែរ លោក Hendrik Helmer ឈឺចាប់យ៉ាងខ្លាំង ដោយព្យាយាមយកឧបករណ៍បូមធូលី យកសត្វកន្លាតនោះចេញ តែបែរជាកាន់តែឈឺចាប់ ដោយសត្វកន្លាតមិនចេញឡើយ ដោយចូលកាន់តែក្រៅ ធ្វើឲ្យគាត់ដេកឈឺចាប់ខណៈដែលខ្លួនមិនដឹងថា ជាសត្វអ្វីនៅក្នុងត្រចៀកនោះ។
រំពេច ជាមួយនឹងគ្នានេះដែរ លោក Hendrik Helmer ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ Royal Darwin Hospital ដោយខាងគ្រូពេទ្យ បានចាក់ប្រេងអូលីវបញ្ចូលរន្ធត្រចៀករបស់គាត់ ដើម្បីសម្លាប់សត្វកន្លាតដែលនៅក្នុងរន្ធត្រចៀកដ៏ជ្រៅរបស់គាត់ ។ ខាងគ្រូពេទ្យបាននិយាយថា ករណីនេះដែរ ខាងគ្រូពេទ្យនៅ Royal Darwin Hospital មិនដែលបានជួបប្រទះឡើយ ជាមួយនឹងករណីសត្វកន្លាតដ៏ធំចូលរន្ធច្រៀកនេះ ដោយកន្លងជួបតែបញ្ហាសត្វល្អិតៗចូលត្រចៀកតែប៉ុណ្ណោះ៕
ទស្សនាវិដេអូឃ្លិដូចខាងក្រោមនេះ៖
មតិយោបល់