ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតតាមផ្លូវ២១៧ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តស៊េរីទំនើប ៥៧០ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2BF-7177 តម្លៃរាប់ម៉ឺនដុល្លារ សង្ស័យជារបស់ឧកញ៉ាម្នាក់ បានប៉ះគ្នាជាមួយរថយន្តក្រុមហ៊ុន១គ្រឿង។
ក្រោយកើតហេតុ សមត្ថកិច្ច ចុះមកដល់ធ្វើការវាស់វែង និងបញ្ជូនរថយន្តទាំងពីរគ្រឿងទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើដោះស្រាយគ្នានៅពេលក្រោយ។
សូមបញ្ជាក់៖ ដោយសារម្ចាស់រថយន្តទំនើប ខ្លាចផ្អើលដល់អ្នកកាសែត បានយកអីមកបិតបាំងស្លាកលេខរថយន្ត មូលហេតុករណីនេះ មិនទាន់ដឹងនោះទេ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕







មតិយោបល់