ព័ត៌មានជាតិ

Update៖ ជិះម៉ូតូធ្វើឡែមឡើម! ប្រជាពលរដ្ឋសង្ស័យថាចោរស្រែកផ្អើលសមត្ថកិច្ច

ភ្នំពេញៈ យុវជន២នាក់ ជិះម៉ូតូអត់ស្លាកលេខធ្វើមុខឡែមឡើម ប្រជាពលរដ្ឋឃើញមានការសង្ស័យស្រែកថាចោរៗ ផ្អើលដល់សមត្ថកិច្ចនាំមកសួនាំនៅប៉ុស្តិ៍ស្រះចក។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ៦អ៊ា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

យុវជនទាំង២នាក់នោះ ទី១ឈ្មោះ សយ សារាជ អាយុ១៩ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងទី២ឈ្មោះ អន វង អាយុ២១ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិស្វាយជួរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ចំណែកម៉ូតូដែលយុវជនទាំង២នាក់នោះ ជិះម៉ាកហាយ៉ាតេ ពណ៌ស អត់ស្លាកលេខ។

ប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ស្រះចកបានឲ្យដឹងថា មុនពេលកើតហេតុដោយសារប្រជាពលរដ្ឋក៏ដូចជាសន្តិសុខនៅក្បែរកន្លែងកើតហេតុ មានការសង្ស័យទៅលើយុវជន២នាក់នោះ ដោយពួកគេគាត់ឃើញជនទាំង២ខាងលើជិះម៉ូតូអត់ស្លាកលេខហើយធ្វើមុខឡែមឡើមក៏ស្រែកថាចោរៗហើយប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍តែម្តង។

ក្រោយពេលសាកសួររួចប្រសិនបើមិនជាប់ពាក់ព័ន្ធនិងចោរកម្មនោះទេសមត្ថកិច្ចធ្វើការអប់រំយុវជនទាំង២នាក់ខាងលើ រួចឲ្យត្រឡប់ទៅផ្ទះវិញចំណែកម៉ូតូដែលអត់ស្លាកលេខនិងបញ្ជូនទៅផ្នែកជំនាញៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់ការបន្ត៕

មតិយោបល់