បារាំង៖បើយោងតាមគេហទំព័រ បរទេសនានាឲ្យដឹងថា ប៉ូលិសនៅក្នុងប្រទេសបារាំងបានចាប់ផ្តើមធ្វើការស៊ើបអង្កេត បន្ទាប់ពីសត្វជាច្រើនត្រូវបានគេរកឃើញមានការរំលោភ និងសំលាប់យ៉ាងព្រៃផ្សៃ។ អាជ្ញាធរក្នុងតំបន់បាននិយាយថាចៀមមួយចំនួន និងសេះមួយក្បាលត្រូវបានគេរំលោភផ្លូវភេទ ហើយបន្ទាប់មកយកទៅបូជានៅក្នុងពិធីបុណ្យអារក្ស។ សាកសព្វសត្វទាំងនោះត្រូវបានអ្នកដំណើរបានប្រទេះឃើញនៅជិតទីក្រុង Perpignan ភាគនិរតីនៃប្រទេសបារាំង។ បន្ទាប់ពីក្រុមប៉ូលិសធ្វើការពិនិត្យឃើញថាសត្វទាំងនោះត្រូវបានគេរំលោភផ្លូវភេទ រួចសម្លាប់ដោយយកទៅបូជានៅក្នុងភ្លើង។ ឥឡូវនេះសកម្មជនការពារសត្វបានដាក់ពាក្យបណ្តឹងចំពោះទង្វើដ៏ព្រៃផ្សៃនេះ ហើយប៉ូលិសកំពុងធ្វើការស៊ើបអង្កេតដើម្បីតាមចាប់ខ្លួនជនទាំងអស់នោះដែរ៕
ព័ត៌មានជាតិ
មតិយោបល់