ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម៖ ថ្ងៃនេះមានរថយន្តចំនួន៦គ្រឿងបានចេញទៅហើយនៅក្នុងតំបន់ក្រហម

ក្រសួងពាណិជ្ជកម្មសូមជម្រាបជូនបងប្អូនដែលរស់នៅតំបន់ក្រហមបានជ្រាបថា ថ្ងៃនេះមានរថយន្តចំនួន៦គ្រឿងបានចេញទៅហើយនៅក្នុងតំបន់ក្រហម។ បរិមាណទំនិញលើឡានមានគ្រប់គ្រាន់សំរាប៎ការផ្គត់ផ្គង់លក់។ ទំនិញមានអង្ករ, ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។ ប្រជាជនអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាកាពារដែលនៅជិតៗផ្ទះដើម្បីសុំឲ្យជួយសំរបសំរួលការទិញនិងជញ្ជូនដាក់ឲ្យដល់ផ្ទះ។ ទីតាំងលក់ក្នុងតំបន់ក្រហមទាំងប្រាំមួយកន្លែង៖
១.នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយប្រេងPTT ផ្លូវស្ទឹងមានជ័យ ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជយ័ថ្មី
២. ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម
៣. ផ្សារត្រពាំងថ្លឹង
៤. ផ្សារឯករាជ្យ
៥. ទល់មុខក្រុមហ៊ុនហុងដា
៦. នៅផ្ទះឡ លើផ្លូវវ៉េងស្រេង

សូមទំនាក់ទំនងលេខទូរស័ព្ទ៖
១. 010248701 ចំណាប់
២. 017251724 សុខ នាង
៣. 078450550 ភា រុណ
៤. 093 937877 ណែត ម៉ូនីកា
៥. 077 74 41 11 កៅ ស៊ីថា
៦. 012 93 40 88 សែស សុធី

ដោយ: ទទក

មតិយោបល់