ព័ត៌មានជាតិ

ជនជាតិកូរ៉េម្នាក់ បើករថយន្តចេញពីផ្ទះជួល ទៅចង.កសម្លាប់ខ្លួននៅជាប់ដើមអំពិលមួយកន្លែង ដោយមិនដឹងមូលហេតុ..

សៀមរាបៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលប្រជាពលរដ្ឋបានប្រទះឃើញបុរសជនជាតិកូរ៉េម្នាក់ បានចង.កសម្លាប់ខ្លួនស្លាប់នៅជាប់ដើមអំពិលមួយដើម ដោយគ្មាននរណាម្នាក់ដឹងពីមូលហេតុ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចគោកតាប៉ាស់ ចម្ងាយ៣០០ម៉ែត្រពីផ្លូវ៦៨ ក្នុងភូមិតាស្រី ឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សពជនរងគ្រោះមានឈ្មោះ LEE SOOHO ភេទប្រុស កើតឆ្នាំ១៩៦៤ ជនជាតិកូរ៉េ ស្នាក់នៅបន្ទប់ជួលលេខ៦ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានចូលមកព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប។

ក្នុងនោះដែរ តាមការសាកសួរពីម្ចាស់ផ្ទះជួលបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅតែម្នាក់ឯង ជាធម្មតាគាត់មិនសូវចេញមកខាងក្រៅបន្ទប់ទេ ហើយនាវេលាម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ គាត់បានបើករថយន្តម៉ាកATOZ ពណ៌ខៀវ ចេញពីបន្ទប់ជួលតែម្នាក់ឯងមិនដឹងទៅណាទេ រហូតដល់ពេលយប់ខ្លួនក៏បានទទួលព័ត៌មានពីសមត្ថកិច្ចថាគាត់បានចង.កសម្លាប់ខ្លួនតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះបានឲ្យដឹងថាពិតជាស្លាប់ដោយការធ្វើអត្តឃាត ចង.កនឹង កន្សែង ពណ៌លឿង មានផ្កាពណ៌ស ចងភ្ជាប់ទៅនឹងដើមអំពិលនៅចំណុចកើតហេតុខាងលើពិតប្រាកដមែន ហើយសាកសពត្រូវបានបញ្ជូនមកតម្កល់ទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕

មតិយោបល់