ព័ត៌មានជាតិ

បុរស​ម្នាក់​កើត​ជម្ងឺ​ចម្លែក​ជើង​ធំ​ជាង​ខ្លួន​

​បុរស​ម្នាក់​មាន​ឈ្មោះ Kevin ជា​ជនជាតិ​ឥណ្ឌូនេស៊ី​បានកើត​ជម្ងឺ​ចម្លែក​ដែល​ធ្វើឲ្យ​ជើង​របស់​គាត់​ប្រែក្លាយ​ទៅ​ជា​ធំ​ម្ខាង​អស់​រយៈពេល ១៩ ឆ្នាំ​មកហើយ​។ តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា ជើង​ស្តាំ​របស់ Kevin បាន​ហើម​ធំ​ឡើងៗ​រហូតដល់ ១៤២ សង់ទីម៉ែត្រ​។ ដោយសារ​តែ​ជើង​ខុស​ប្រក្រតី Kevin មាន​អារម្មណ៍​តូចចិត្ត​ខ្លាំងណាស់ ហើយ​សូម្បី​តែ​ធ្វើដំណើរ​ទៅ​ណា​មក​ណា​ក៍​ពិបាក​ដែរ​។ បើទោះបីជា​ម្តាយ​របស់​គាត់​បាន​ទៅ ពី​ប្រទេស​ម៉ាឡេស៊ី ប្រទេស​សិង្ហ​បុរី​ដើម្បី​រក​ជំនួយ ប៉ុន្តែ​គ្មាន​ប្រយោជន៍​នោះទេ​។ រហូតដល់​ខែ​កក្កដា​ឆ្នាំមុន​ម្តាយ​របស់​គាត់ បាន​ទៅ​រក​មន្ទីរពេទ្យ​សប្បុរសធម៌ Hualien កោះ​តៃវ៉ាន់​ប្រេ​ទេសចិន​ទើប​មាន​ជំនួយ​។ ក្រោម​ការដឹកនាំ​របស់​លោក​វេជ្ជបណ្ឌិត Li Tuan Dat និង​ក្រុមគ្រូពេទ្យ ៨ នាក់​ផ្សេង​ទៀត បាន​ធ្វើ​ការវះកាត់ ៣ ដង​ដើម្បី​យក​ស្លេស ៦៥ លីត្រ​ចេញពី​ជើង​របស់​គាត់​ទើប​អាច​ស្រក​ទម្ងន់​អស់ ៥៤ គីឡូក្រាម​។ ចុង​ក្រោយ​លោក Kevin បានជា​សេះ​ស្បើយ ហើយ​គាត់​មាន​កម្ពស់ ១,៧៨ ម៉ែត្រ និង​ទម្ងន់ ៦៩ គីឡូក្រាម​៕​
2014-01-15_121121

2014-01-15_121136

មតិយោបល់