តាមរបាយការណ៍របស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ paleontologists នៃទីក្រុង Chicago បានបង្ហាញថា ត្រីដែលមានអាយុ ៣៧៥ ត្រូវបានរកឃើញក្នុងឆ្នាំ ២០១៤ នៅភាគខាងជើងនៃប្រទេសកាណាដា។ បន្ទាប់ពីអ្នកស្រាវជ្រាវធ្វើការសិក្សាទៅលើផូសីលបញ្ជាក់ថា ត្រីប្រភេទនេះមានឈ្មោះ Tiktaalik roseae មានប្រវែង ២,៧ ម៉ែត្រ ធ្មេញមុតស្រួច ទម្រង់ក្បាលស្រដៀងទៅនឹងសត្វក្រពារ ហើយនៅក្រោមពោះមានព្រុយដូចជាជើងដែលដុះមក។ អ្នកវិទ្យាសាស្ត្របានបង្ហាញទៀតថា ឆ្អឹងកន្ទុយ និងរូបរាងរបស់សត្វនេះមានលក្ខណៈដូចជាត្រីបុរាណ ប៉ុន្តែ ឆ្អឹងជំនីរ ក និងផ្នែកអវយវៈផ្សេងទៀតស្រដៀងទៅនឹងសត្វជើងបួន។
មិនត្រឹមតែប៉ុណ្ណោះលោក Neil Shubin បាននិយាយថាផងដែរថា នៅពេលធ្វើការវិភាគយូរៗទៅត្រង់ចំណុចស្មា ព្រុយ ដូចជាសត្វជើងបួននៅលើគោក។
ទោះជាយ៉ាងអ្នកស្រាវជ្រាវាបានធ្វើការសិក្សាបន្តទៀតដើម្បីស្វែងរកការពិតថាជើងរបស់វាអាចមានសមត្ថភាពអាចហែលតែក្នុងទឹក ឬទាំងអាចប្រើបានទាំងលើគោកផង នឹងក្នុងទឹកផង៕
មតិយោបល់