ព័ត៌មានជាតិ

លាន់ផាំង! ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យ រងរបួសធ្ងន់-ស្រាល មនុស្ស៣នាក់

កំពង់ស្ពឺ: កាលពីវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស៣នាក់រងរបួសធ្ងន់-ស្រាល នៅចំណុចភូមិត្រពាំងត្របែក ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានម៉ូតូម៉ាកC125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1N37574 បើកបរដោយឈ្មោះ ហន សីហា ភេទប្រុស អាយុ១៩ឆ្នាំ បានរងរបួសធ្ងន់ មានអ្នករួមដំណើរជាមួយឈ្មោះ សល់ យី អាយុ១៨ឆ្នាំ រងរបួសស្រាល ត្រូវជាប្រពន្ធ ទាំង២នាក់នេះ មានទីលំនៅភូមិច្រកបានសុខ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទិសដៅពីលិចទៅកើត ។ លុះបើកមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវបំបែក មានម៉ូតូម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ផ្លាក់លេខ1F5334 បើកបរដោយឈ្មោះ សិន ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិត្រពាំងត្របែក ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានបុកពេញទំហឹង ដែលមានទិសដៅពីត្បូងទៅជើង បណ្តាលឲ្យមនុស្ស០៣នាក់ រងរបួសធ្ងន់២នាក់និងម្នាក់ទៀតរងរបួសស្រាល ។ ក្រោយកើតហេតុ ជនរងគ្រោះ បានដឹកបញ្ជូនទៅកាន់មន្ទីពេទ្យ ខេត្តកំពុងស្ពឺ ដើម្បីជួយសង្គ្រោះ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងលើខាង ដើម្បីពិនិត្យ និងវាស់វែង យកវត្ថុតាងទៅរក្សានៅប៉ុស្តិ៍នគរបាលរដ្ឋបាលរុងរឿង នៃអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីរង់ចាំការដោះស្រាយគ្នា តាមនីតិវិធី ៕

មតិយោបល់