ទីក្រុងវ៉ាស៊ិនតោន៖ថ្មីៗនេះអាមេរិកនៅតែបន្តការស្នើរដដែលឲ្យមានការបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងក្រោយពីការសង្កេតឃើញពីជំហររបស់ប្រទេសនេះក្នុងការបញ្ចប់ជម្លោះរវាងប្រទេសនៃឧបទ្វីបកូរ៉េ។
អ្នកតំណាងឲ្យរដ្ឋាភិបាលអាមេរិក Jennifer Psaki បាននិយាយប្រាប់អ្នកកាសែតថាអាមេរិកនៅតែបន្តគោលនយោបាយគោលរបស់ខ្លួនដដែលក្នុងការជម្រុញឲ្យកូរ៉េខាងជើងក្នុងការផ្អាកកម្មវិធីអាវុធនុយក្លេអ៊ែរនេះជាផ្លូវការ។រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោននឹងនៅតែដាក់បញ្ហចម្បងនេះទៅក្នុងកិច្ចប្រជុំធំនៃមេដឹកនាំទាំង 6 ប្រទេសហើយលោក Psaki បាននិយាយបញ្ជាក់ទៀតថាពួកយើងនៅតែបន្តការប្តេជ្ញាចិត្តនិងការធ្វើឲ្យមានការពាក់ព័ន្ធបញ្ហានេះជាមួយនឹងកាតព្វកិច្ចអន្តរជាតិប៉ុន្តែភាគខាងកូរ៉េខាងជើងហាក់ដូចជាមិនបាននូវគោលជំហររបស់ខ្លួនក្នុងការឈានទៅមុខជាមួយនឹងសហគមន៍អន្តរជាតិនោះឡើយ។
បើទោះបីជាយ៉ាងណាក្តីកាលពីថ្ងៃព្រហស្បតិ៍នេះខាងកូរ៉េខាងជើងបានធ្លាប់ប្រកាសព្រមានអាមេរិកនិងកូរ៉េខាងត្បូងពីការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំដ៏ធំមួយដែលអូសបន្លាយពីចុងខែកុម្ភៈទៅខែមេសា៕
មតិយោបល់