ភ្នំពេញៈ រថយន្តស៊េរីទំនើប២គ្រឿង ត្រូវបានកម្លាំងគយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញបានសហការជាមួយកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះចាប់ ដោយសង្ស័យថា អត់ពន្ធ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវ២១០ កែងនឹងផ្លូវ២៥៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបរថយន្តខាងលើនេះដែរ គឺម្ចាស់រថយន្តទាំងពីរគ្រឿងមិនបានចូលខ្លួនមកសហការជាមួយនឹងសមត្ថកិច្ចនោះទេ ហេតុនេះហើយទើបសមត្ថកិច្ចសម្រេចចិត្ត ហៅរថយន្តស្ទូច ដើម្បីស្ទូចរថយន្តទាំងពីរគ្រឿងនោះយកទៅរក្សាទុកនៅអធិការគយរង់ចាំស្រាវជ្រាវរកម្ចាស់មកចូលខ្លួនដោះស្រាយតាមច្បាប់៕
https://youtu.be/bJfZAYh94MI
















មតិយោបល់