ការ៉ុតមិនត្រឹមតែមានឱជារសឆ្ងាញ់សំរាប់ធ្វើជាម្ហូបអាហារប៉ុណ្ណោះទេ ពួកវាក៏ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព រាងកាយទូទៅរបស់យើងជាពិសេសស្បែក ភ្នែក ប្រព័ន្ធរំលាយអាហារ និងធ្មេញ។ ដូច្នេះអ្នកគួរតែបរិភោគការ៉ុតឲ្យបានច្រើន ព្រោះវាមានហេតុផល ១០ យ៉ាងដែលអ្នកគួរតែដឹង។
១ សារធាតុនៅក្នុងការ៉ុត
ការ៉ុតគឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានឥទ្ធិពលដ៏សម្បូរបែបក្នុងចំណោមការប្រើប្រាស់ដ៏សំខាន់ដែលអាចត្រូវបានបំលែងទៅជាវីតាមីន A នៅក្នុងរាងកាយទៅជួយរក្សាស្បែកឲ្យមានសុខភាពល្អ។
២ ការរំលាយអាហារ
ការ៉ុតបង្កើនទឹកមាត់ និងផ្គត់ផ្គង់សារធាតុរ៉ែ វីតាមីន និងអង់ស៊ីមជំនួយក្នុងការរំលាយអាហារ។ ការបរិភោគការ៉ុតជាប្រចាំអាចជួយការពារដំបៅក្រពះ និងជម្ងឺរំលាយអាហារដទៃទៀត។
3 ធាតុអាល់កាឡាំង
ការ៉ុតគឺសម្បូរធាតុអាល់កាឡាំងដែលអាចបន្សុទ្ធ និងធ្វើឲ្យឈាមមានសកម្មឡើងវិញខណៈដែលមានតុល្យភាពនៃអាស៊ីតសមាមាត្រ ឬអាល់កាឡាំងនៃរាងកាយ។
៤ ប៉ូតាស្យូម
ការ៉ុតគឺជាប្រភពដ៏ល្អនៃប៉ូតាស្យូមដែលអាចជួយរក្សាកម្រិតសូដ្យូមក្នុងរាងកាយឲ្យមានសុខភាពល្អ ដោយហេតុនេះវាអាចជួយកាត់បន្ថយកម្រិតសម្ពាធឈាមកើនឡើង។
៥ សុខភាពធ្មេញ ការ៉ុតសម្លាប់មេរោគនៅក្នុងមាត់ និងជួយការពារការជម្ងឺពុកធ្មេញ។ ៦ របួស ការ៉ុតឆៅអាចត្រូវបានប្រើដើម្បីជួយព្យាបាលរបួសឲ្យជាសះស្បើយ និងទប់ស្កាត់ការរលាក។
៧ សារធាតុ Phytonutrients
នៅក្នុងការ៉ុតមួយមើមមានផ្ទុកសារធាតុ Phytonutrients ជាច្រើនដែលអាចកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកពោះវៀនធំ និងជួយលើកកម្ពស់សុខភាពពោះវៀនរួម។
៨ សារធាតុ Carotenoids
ការ៉ុតគឺសម្បូរសារធាតុ carotenoids ដែលរាងកាយរបស់យើងត្រូវការដើម្បីជួយគ្រប់គ្រងជាតិស្ករក្នុងឈាម។
៩ ជាតិសរសៃ
ការរ៉ុតមានសារធាតុសសៃច្រើន ដែលអាចកាត់បន្ថយកូឡេស្តេរ៉ូ ជួយកាត់បន្ថយកំណកឈាម និងការកើតមានជម្ងឺ preventheart ។
១០ ភ្នែក សក់ ក្រចក និង…
សារធាតុចិញ្ចឹមនៅក្នុងការ៉ុតអាចធ្វើឲ្យប្រសើរដល់សុខភាព ភ្នែក ស្បែក សក់ ក្រចក និងអវៈយវៈជាច្រើនទៀតតាមរយៈការជួយបន្សាបជាតិពុលនៅក្នុងប្រព័ន្ធរាងកាយ និងបង្កើតកោសិកាថ្មី៕
ចុចទីនេះដើម្បីមើលប្រភពដើមសហការជាមួយនឹងដំណឹង
មតិយោបល់