ព័ត៌មានជាតិ

ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ជួយ​ឲ្យ​ស្បែក​ម៉ដ្ឋ​រលោង​

អត្ថប្រយោជន៍​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​គឺ​ជួយ​សម្រួល​ដល់​ចរន្ត​ឈាម​​ដើរ​​បាន​​ស្រួល ជួយ​សម្អាត​កាកសំណល់​នៃ​ជាតិ​ប្រេង​លើ​ស្បែក ជួយ​ឲ្យ​ស្បែក​ទន់​រលោង បំបាត់​ស្នាម​អុច​ខ្មៅ​និង​ជាតិពុល​នៅលើ​ស្បែក​។​ ការធ្វើ​លំ​ហាត់ប្រាណ​មិន​ត្រឹមតែ​ជួយ​សម្រក់​ទម្ងន់ រាង​ស្អាត និង​ជួយ​ឲ្យ​សុខភាព​ល្អ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​ស្បែក​របស់​អ្នក​ស្អាត​ម៉ដ្ឋ​រលោង​ថែមទៀត​។ មាន​ហេតុផល​ទាំង ៦ យ៉ាង​ដែល​អ្នក​គួរតែ​ធ្វើ​លំ​ហាត់ប្រាណ៖

១. ដើម្បី​ជួយ​សម្អាត​កាកសំណល់​សារធាតុ​ខ្លាញ់​លើ​ស្បែក​
ការបញ្ចេញ​ញើស​ច្រើន​អាច​ជួយ​បង្កើន​ផលិតផល​ខ្លាញ់​ធម្មជាតិ​លើ​ស្បែក ជួយ​កំចាត់​កាកសំណល់​ខ្លាញ់​ដែល​មាន​នៅ​លើ​ស្បែក​ចេញ ជួយ​ឲ្យ​ស្បែក​ស្អាត​ស្រស់ថ្លា​។ ទោះជា​យ៉ាងណា​ក៏ដោយ អ្នក​ត្រូវ​តែ​ជូត​សម្អាត​ស្បែក​របស់​អ្នក​ចេញ​បន្ទាប់ពី​ធ្វើ​លំ​ហាត់ប្រាណ​រួច ចៀសវាង​កុំឲ្យ​ញើស​ជ្រាប​ចូលទៅ​ក្នុង​ស្បែក​វិញ​អាច​បណ្តាល​ឲ្យ​កើតមុន​។​

២. ជួយ​ឲ្យ​ចរន្ត​ឈាមដើរ​បាន​ស្រួល
​សម្រាប់​អ្នក​ដែល​មាន​មុន​ច្រើន​ឬ​ក៏​មាន​ជម្ងឺ​សើ​ស្បែក ការធ្វើ​លំ​ហាត់ប្រាណ​គឺ​អាច​ជួយ​ឲ្យ​ចរន្ត​ឈាមដើរ​បាន​ស្រូល​មានន័យ​ថា​វា​នឹង​ផ្តល់ឲ្យ​នូវ​អុកស៊ីសែន​និង​សារធា​តុ​ចិញ្ចឹម​ច្រើន​ដើម្បី​ឲ្យ​ស្បែក​កាន់តែ​ស្អាត​។ សម្រាប់​អ្នក​ដែល​មាន​ស្បែក​ធម្មតា ចរន្តឈាម​នឹង​ជួយ​ចិញ្ចឹម​កោសិកា​ស្បែក​ឲ្យបាន​ល្អ​។​

៣. កាត់បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត​
​ការកាត់បន្ថយ​ភាព​តានតឹង​ក្នុង​ចិត្ត​អាចជួយ​បាន​ច្រើន​ដល់​ជម្ងឺ​លើ​ស្បែក​ដូចជា ជម្ងឺ​មុន ជម្ងឺ​សើ​ស្បែក​…​។ តាម​ការសិក្សា​មួយ​ចំនួន​បានបង្ហាញ​ថា ក្រពេញ​បញ្ចេញ​សារធាតុ​ខ្លាញ់​ធ្វើ​ការផលិត​សារធាតុ​ខ្លាញ់​ដែលមាន​ទំនាក់ទំនង​យ៉ាង​ខ្លាំង​ជាមួយនឹង​អរ​ម៉ូ​ន​ដែល​មាន​ភាព​តានតឹង​។ ដូច្នេះ​នៅ​ពេល​អ្នក​មាន​ភាព​តានតឹង​ក្នុង​ចិត្ត ស្បែក​របស់​អ្នកនឹង​កាន់តែ​មាន​បញ្ហា​ធ្ងន់ធ្ងរ​។​

៤. ការពង្រឹង​សាច់ដុំ​
​ការលើក​ដុំ​ដែក​នឹង​អាច​ជួយ​ដល់​សុខភាព​ស្បែក​របស់​អ្នក​ឲ្យបាន​ល្អ កាន់តែ​មាន​ភាព​រីករាយ​។​

៥. បញ្ចេញ​ជាតិពុល​ចេញពី​ស្បែក​
​ការធ្វើ​លំ​ហាត់ប្រាណ​គឺជា​មធ្យោបាយ​មួយ​ដ៏​ល្អ​ដើម្បី​បញ្ចេញ​ជាតិពុល​និង​ធាតុ​វិទ្យុសកម្ម​ចេញពី​ស្បែក​ដែល​ធ្វើ​ឲ​ស្ទះ​រន្ធ​ញើស​។​

៦. គេង​ច្រើន​នាំ​ឲ្យ​សម្រស់​អ្នក​កាន់តែ​ស្អាត​
​ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា ការធ្វើ​លំ​ហាត់ប្រាណ​ជួយ​លោកអ្នក​ឲ្យគេ​ង​បាន​ស្រួល​។ សកម្មភាព​របស់​រាង​កាយ​អាចជួយ​អ្នកឲ្យមាន​អារម្មណ៏​ងងុយគេង​និងគេង​លក់​បាន​ស្រួល​។ នៅពេល​ដែល​ក្រោក​ពី​គេង ភ្នែក​របស់​អ្នក​នឹងមិន​ហើម​ហើយ​រង្វង់​ភ្នែក​ក៏​មិន​ខ្មៅ​ដែរ​៕
13898720422
ចុចទីនេះមើល​ប្រភពដើម​សហការ​ជាមួយនឹងដំណឹង​

មតិយោបល់