ព័ត៌មានជាតិ

Intel នឹង​បញ្ឈប់​បុគ្គលិក ៥.៤០០​នាក់​នៅ​ចុងឆ្នាំ ២០១៤

​ក្រុមហ៊ុន​ផលិត Chip យក្ស Intel បាន​បង្ហើប​ឲ្យដឹង​ពី​ក​ម្រោង​កាត់បន្ថយ​កម្លាំងពលក​ម្ម​ប្រមាណ ៥​ភាគរយ​នៅ​ចុងឆ្នាំ ២០១៤ នេះ​។​
​គិត​ត្រឹម​ចុងឆ្នាំ ២០១៣ ក្រុមហ៊ុន Intel មាន​បុគ្គលិក​ទាំងអស់​ចំនួន ១០៧.៦០០​នាក់ ហើយ​បើ​តាម​គម្រោង បុគ្គលិក​ចំនួន ៥.៤០០​នាក់ នឹង​ត្រូវ​ជម្រុះ ព្រោះ​ជា​លក្ខណៈ​ការងារ​របស់​ក្រុមហ៊ុន​។​

​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន Intel នៅក្នុង​ត្រីមាស​ទី​៤ ឆ្នាំ ២០១៣ បាន​កើនឡើង ប៉ុន្តែ​កើនឡើង​តិច​តូច ខណៈ​ដែល​សញ្ញាណ​នៃ​ការលក់ Chip សម្រាប់​កុំព្យូទ័រ​កើន​ឡើង​វិញ​។​
​ក្រុមហ៊ុន Intel បានឲ្យដឹងថា ប្រាក់ចំណេញ​សុទ្ធ​នៅក្នុង​ត្រីមាស​ចុងឆ្នាំ ២០១៣ មាន​ចំនួន ២,៦៣​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​កាលពី​ឆ្នាំ​មុន​មាន ២,៤៧​ពាន់​លាន​ដុល្លារ​អាមេរិក​៕​
intel-logo

មតិយោបល់