សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ៧,៧ភាគរយ នៅក្នុងឆ្នាំ ២០១៣ ដែលដូចគ្នាទៅនឹងកាលពីឆ្នាំ ២០១២ ដែរ ប៉ុន្តែឆ្នាំនេះ បានកើនឡើងលើសពីគោលដៅរបស់រដ្ឋាភិបាលកំណត់ ៧,៥ភាគរយ។ នេះបើយោងតាមរបាយការណ៍របស់ការិយាល័យស្ថិតិជាតិនៅថ្ងៃចន្ទ។
នៅក្នុងឆ្នាំ ២០១៣ ផលិតក្នុងស្រុក (GDP) បានកើនឡើងដល់ ៥៦.៨៨ពាន់ពាន់លានយន់ (៩,៣១ពាន់ពាន់លានដុល្លារអាមេរិក)។ កំណើនសេដ្ឋកិច្ចត្រីមាសទី៤របស់ចិន បានកើនឡើង ៧,៧ភាគរយ។
លោក Ma Jaintang ប្រធាននាយកស្ថានស្ថិតិជាតិ បានថ្លែងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ថិតនៅក្នុងស្ថិរភាពកាលពីឆ្នាំ ២០១៣។
តួលេខបានបង្ហាញថាប្រទេសចិនបានបង្កើតការងារថ្មីចំនួនជាង ១០លាននាក់នៅឆ្នាំ ២០១៣ និងអតិផរណា ២,៦ភាគរយពេញមួយឆ្នាំ៕
មតិយោបល់