គូឡាឡាំពួ៖ ក្រុមហ៊ុនផលិតម៉ូតូរបស់អ៊ីតាលី Ducati បានប្រកាសបង្ហាញនូវម៉ូតូម៉ូដែលថ្មី Ducati 1199 Superleggera នៅក្នុងទីក្រុង គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

Next Bike Sdn Bhd ដែលជាតំណែងលក់របស់ Ducati នៅក្នុងប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា ម៉ូតូថ្មីនេះ មានតែ ៥០០គ្រឿងប៉ុណ្ណោះ ព្រោះថាវាជាប្រភេទ Superbike ដែលផលិតឡើងសម្រាប់អ្នកដែលនិយមចូលចិត្តលេងម៉ូដម៉ូតូប៉ុណ្ណោះ។
សម្រាប់អ្នកដែលចង់បានម៉ូតូនេះ គឺអាចរកទិញបាននៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានតម្លៃ ប្រមាណ ៤៨៨.៨៨៨ដុល្លារម៉ាឡេស៊ី៕
មតិយោបល់