នាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្ត Fiat Spa បានឲ្យដឹងថា ការលក់រថយន្តម៉ូដែល Jeep នឹងអាចបាន ១លានគ្រឿងនៅក្នុងឆ្នាំ ២០១៤នេះ។

លោក Sergio Marchionne នាយកប្រតិបត្តិក្រុមហ៊ុន Fiat Spa និងជានាយកប្រតិបត្តិ ក្រុមហ៊ុនផលិតរថយន្ត Chrysler (ត្រូវបាន Fiat Spa ទិញយក) បានថ្លែងឲ្យដឹងថា ការលក់រថយន្តម៉ូដែល Jeep នៅទូទៅពិភពលោកក្នុងឆ្នាំថ្មីនេះ នឹងកើនឡើងខ្ពស់ ដោយទាំងរូបលោកផ្ទាល់ និងអ្នកវិភាគបានមើលឃើញថា Jeep នឹងអាចលក់បាន ១លានគ្រឿងក្នុងឆ្នាំនេះ នៅជុំវិញពិភពលោក។
លោកបានបន្តួទៀតថា Jeep ម៉ូដែល Jeep Cherokee 2014 មានតម្រូវការខ្ពស់ ហើយវានឹងជួយជំរុញឲ្យការលក់ Chrysler កើនឡើង ៣៧ភាគរយ៕
មតិយោបល់