ព័ត៌មានជាតិ

ផឹកចំស្រាកាច! ទាស់សម្ដីគ្នាកើតជាហិង្សា បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

កណ្ដាល: កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៥ និង ០០នាទី ស្ថិតភូមិរាយដប ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មានករណីហិង្សាមួយកើតឡើង។

ជនរងគ្រោះឈ្មោះ ប៉ាង ភារុណ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ-ឃុំខាងលើ។
ជនសង្ស័យឈ្មោះ វ៉ាន់ វិចិត្រ អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំខាងលើ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។

ដំណើររឿង៖ នៅវេលាម៉ោងកើតហេតុ ជនសង្ស័យកំពុងផឹកស្រាបៀរជាមួយអ្នកជិតខាងបីបួននាក់នៅមុខផ្ទះឈ្មោះ ញាញ់ ភេទស្រី រស់នៅភូមិ/ឃុំខាងលើ ពេល
នោះជនរងគ្រោះបានដើរកាត់កន្លែងផឹកស៊ី ហើយប្រើពាក្យសំដីមិនសមរម្យ ក៏ទាស់ពាក្យសំដីគ្នាជាមួយជនសង្ស័យ ទើបជនសង្ស័យខឹងស្ទុះទៅយកកាំបិតផ្គាក់ដែលទុកនៅលើក្បាល ដំណេករបស់ឈ្មោះញញ់ កាប់មកលើជនរងគ្រោះចំកែងដៃខាងឆ្វេង បណ្តាលឲ្យរបួសហូរឈាម បន្ទាប់មកគ្រួសារក៏បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនិងទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់