ថ្មីៗនេះដែរអ្នកនេសាទ Stewart Fraser នៅញ៉ូវហ្សេលេន មានការភ្ញាក់ផ្អើលខ្លាំងខណៈដែលគាត់ចាប់បានសត្វសមុទ្រម្យ៉ាងដែលមានទម្រង់ដូចជាសត្វមឹក ហើយខ្លួនដូចទៅចាហួយពណ៌ស ។
ក្នុងអំឡុងពេលនេសាទត្រីនៅ កោះ Karikari Peninsula ចម្ងាយ ៤៣ ម៉ាយ ពីភាគខាងជើង តំបន់ Stewart ជាមួយនឹងកូនប្រុស ២ នាក់របស់ខ្លួន មានឈ្មោះ Conaugh និង Finn ក៏បានឃើញសត្វចម្លែកនេះអណ្តែតលើទឹក។បើទោះបីមានអារម្មណ៍ថាខ្លាចក៏ប៉ុន្តេដោយហេតុចង់ដឹង ក៏សម្រេចចិត្តចូលទៅជិត ដើម្បីលើកវាឡើងពីទឹក ។ តាមការព័ណ៌នារបស់ អ្នកនេសាទខាងលើបានឲ្យដឹងថាសត្វនេះដែរមានរូបរាងដូចទៅនឹងសត្វមង្គារ និងមឹក ដោយនៅផ្ទៃខាងក្នុងរាងកាយមានសញ្ញាពណ៌ក្រូចដែលទំនងជាភ្នែក។
អ្នកនេសាទខាងលើបាននិយាយថា នេះជាលើកទី ១ហើយ ដែលគាត់បានឃើញសត្វចម្លែក ដូចនោះ ដូច្នេះគាត់មិនអាចវិភាគថាវាមានប្រភពមកពីណានោះទេ។
តាមរបាយការណ៍អក្សរសិល្ប៍បានបញ្ជាក់ថា វាជាប្រភេទសត្វ Salpa Maggiore ដែលភាគច្រើនវារស់នៅក្នុងទឹកត្រជាក់ និងប្រមូលផ្តុំគ្នា ក្នុងមហាសមុទ្រនៃភាគខាងត្បូង៕
មតិយោបល់