មេផ្ទ៖ ត្រីគឺជាអាហារដែលមានសារជាតិខ្លាញ់មានប្រយោជន៍ច្រើនសន្ធឹក សន្ធាប់ថែមទាំងផ្តល់នូវរសជាតិឆ្ងាញ់ពិសាទៀតផង។ ក៏ប៉ុន្តែការធ្វើចំណី អាហារដោយសាច់ត្រីពេលខ្លះក៏អាចធ្វើឲ្យចំណីអាហារទាំងនោះលែងចង់ទទួលទានដោយសារនៅសេសសល់ក្លិនឆ្អាប។ មួយវិញទៀតក្រោយពេលឃើញសាច់ត្រីរលេះរលួយពេកក៏ធ្វើឲ្យអារម្មណ៍ក្នុងការទទួលទានថយចុះបានដូចគ្នា។
តទៅនេះគឺជាវិធីជួយណែនាំឲ្យ អ្នកធ្វើម្ហូបពីសាច់ត្រីមានឱជារស និងមើលចង់ទទួលទានបំផុត៖
-ការស្ងោរត្រីមិនរលួយសាច់ពេកដែលជាធម្មតានោះក្រោយពេលស្ងោរវាហើយសាច់ត្រីនឹងរលួយរបេះចេញពីគ្នាមិនគួរឲ្យចង់ទទួលទាន។ ត្រង់ចំណុចនេះសូមណែនាំឲ្យអ្នកច្របាច់ក្រូចឆ្មារទៅក្នុងឆ្នាំងស្ងោរបន្តិចនោះសាច់ត្រីនឹងរក្សានូវស្ថានភាពរបស់វាគួរឲ្យចង់ទទួលទានបំផុត។
ការស្ងោរត្រីមិនឲ្យឆ្អាបជាទូទៅសាច់ត្រីរមែងមានក្លិនឆ្អាបជានិច្ច ប្រសិនបើអ្នកមិនចង់ឲ្យសាច់ត្រី ឬម្ហូបរបស់អ្នកមានក្លិនឆ្អាបទេនោះវាជាការងាយបំផុតដោយគ្រាន់តែណែនាំឲ្យអ្នកបន្តក់នូវទឹកខ្មេះបន្តិចចួលូទៅក្នុងឆ្នាំងខណៈពេលដែលទឹកពុះរួចហើយត្រូវយកសាច់ត្រីចូលទៅ។ គ្រាន់តែអនុវត្តតាមការណែនាំខាងលើនេះធានាថាម្ហូបពីសាច់ត្រីរបស់អ្នកមិនមានក្លិនឆ្អាបសូម្បីតែបន្តិច។
-ការចៀនត្រីឲ្យមានពណ៌លឿងហើយស្រួយចំណុចនេះគេអាចធ្វើបានដោយការផ្សំជាមួយនឹងស៊ុតក្រូចឆ្មារ និងម្សៅមីវាយចូលគ្នាឲ្យសប់រួចយកសាច់ត្រីមកជ្រលក់ម្សៅនោះដើម្បីត្រៀមទុនមុនពេលដាក់វាចៀន។ បន្ទាប់មកយើងធានាថាសាច់ត្រីចៀនរបស់អ្នកនឹងឡើងពណ៌លឿងហើយ ស្រួយមានក្លិនក្រអូបនរណាឃើញក៏ចង់ទទួលទានដែរ។
សង្ឃឹមថាអាថ៌កំបាំងបែបងាយៗនេះនឹងជួយឲ្យលោកអ្នកនឹងក្លាយទៅជាចុងភៅចំណានប្រចាំគ្រួសាររបស់អ្នកជាក់ជាមិនខាន៕
មតិយោបល់