ព័ត៌មានជាតិ

ជនសង្ស័យពីរនាក់ យកអាវុធកែច្នៃ វាយបុរសម្នាក់របួសយ៉ាងដំណំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ កាលពីវេលាម៉ោង១០ និង ៣០ នាទីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០១៩ មានករណីហិង្សាដោយចេតនា បង្កទ្បើងដោយជនសង្ស័យ ០២នាក់ បានយកកាំភ្លើងកែច្នៃ វាយទៅលើបុរសម្នាក់ នៅចំណុចក្រុម០២ ភូមិប៉ោយតាសេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ ធឿន ផល្លី ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅ ភូមិប៉ោយតាសេក ឃុំបឹង ព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឲ្យបាក់កែងដៃធ្វេង និង របួសភ្លៅខាងឆ្វេង (របួសធ្ងន់)។

ជនសង្ស័យរួមមាន៖
១ ឈ្មោះចាន់ ធានី ភេទប្រុស អាយុ ២៩ឆ្នាំ
២ ឈ្មោះ សឿង សឹង ភេទប្រុស អាយុ២២ឆ្នាំ
ជនសង្ស័យ ទាំង ២នាក់ ស្ថិតនៅភូមិ/ឃុំខាងលើ ។

បច្ចុប្បន្ន ជនបង្កហេតុទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់