បុរសវ័យក្មេងដែលជាកូនអ្នកមានបានសម្រេចចិត្តជួលនារីដ៏ស្រស់ស្អាតម្នាក់ធ្វើជាមិត្តស្រីដើម្បីទៅលេងស្រុកកំណើតរបស់គាត់រយៈពេលមួយសប្តាហ៍ក្នុងតម្លៃ ១៦៥,០០០ ដុល្លារ។ តាមប្រភពព័ត៌មាននានាបានឲ្យដឹងថា បុរសជនជាតិចិនរូបនោះបានជួលមិត្តស្រីក្នុងតម្លៃ ១៦៥,០០០ ព្រោះតែចង់នាំនាងទៅជួបគ្រួសាររបស់ខ្លួននៅក្នុងខេត្ត Henan ប្រទេសចិនសម្រាប់ថ្ងៃចូលឆ្នាំចិនខាងមុខនេះ។
លោកបានប្រកាសព័ត៌មាននេះនៅលើបណ្តោញសង្គម ដែលគាត់នឹងជូនប្រាក់ចំនួន ៣,៣០៤ ដុល្លារជាមុន។ លក្ខណ្ឌជ្រើសរើសក្មេងស្រីត្រូវមានសម្រស់ស្រស់ស្អាត អាយុតិចជាង ២៥ ឆ្នាំ ទម្ងន់ ១១០ ផោន កម្ពស់ចាប់ពី ៥,៥ ហ្វីតឡើងទៅ ហើយត្រូវមានសញ្ញាប័ត្រក្នុងការអប់រំខ្ពស់ផងដែរ។ គាត់នឹងបន្ថែម ១០ ភាគរយទៀតប្រសិនបើនារីរូបនោះមានសញ្ញាប័ត្របណ្ឌិត ឬជានារីដែលនៅក្រមុំ។
សូមបញ្ជាក់ផងដែរថាប្រាក់ដ៏ច្រើនសេដ្ឋីវ័យក្មេងចំណាយស្មើនឹងប្រាក់ខែតារាសម្តែងល្បីៗដែលទទួលបាន៕
មតិយោបល់