ព័ត៌មានជាតិ

ព្រឹកមិញ ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅកោះកុង

កោះកុង: នៅវេលាម៉ោង ១០ និង២០នាទីព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ករណីនេះ បណ្ដាលឲ្យឆេះផ្ទះទំហំ ៧x១២ម៉ែត្រ ប្រភេទឈើលើ ថ្មក្រោមអស់ទាំងស្រុង។ មូលហេតុ ដោយសារផ្ទុះសេខ្សែភ្លើង ចេញពីបន្ទប់ខាងលើជាន់ទី២។

សម្ភារខូចខាត៖
– ប្រាក់រៀលចំនួន ៨លានរៀល
– ទូរទស្សន ១គ្រឿង
– ក្បាលវីស៊ីឌី ១គ្រឿង
– ម៉ាស៊ីនបោកខោអាវ ១គ្រឿង និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

ហេតុការណ៍នេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣គ្រឿង ទើបរលត់៕

មតិយោបល់