ព័ត៌មានជាតិ

Lionel Messi នឹងបង្ហាញខ្លួនលើកទី ៤០០ នារាត្រីនេះ​

អេស្ប៉ាញ៖កីឡាករ Lionel Messi នឹង​មានឈ្មោះ​លើកទី ៤០០ ​សម្រាប់ក្លិប Bacelona ដែល​ត្រូវជួប ក្លិប Levante ​ក្នុងក្របខណ្ឌ Copa del Rey នៅយប់ថ្ងៃពុធនេះ ។​

កីឡាករ​សញ្ជាតិអាហ្សង់ទីនេះ រូបនេះបានស្វែងរកគ្រាប់បាល់ ជាង ៣៣១ គ្រាប់ ​ស្របពេលដែលបង្ហាញខ្លួន ៣៩៩ លើក ​ជាកំណើនមួយយ៉ាងឆ្ងាយបំផុត ធៀបនឹង​កីឡាករផ្សេងៗ​ ។
កីឡាករ Messi បាន​អវត្តមាន ​ជាង ២ ខែ ​ដោយសារតែបញ្ហារបួស ​សរសៃពួរ ​ ​ដោយទើបតែបានបង្ហាញពីរប្រកួតចុងក្រោយ ជួយឲ្យក្លិប Bacelona ឈ្នះ ១ ស្មើ ១ ។

កីឡាករ Messi ​ធ្លាប់ទទួលបាន​ពានរង្វាន់ជាកីឡាករលេងបានល្អបំផុតលើលោក Ballon d’Or ៤ ដង តាំងពីបង្ហាញខ្លួន ​នៅក្នុងក្របខណ្ឌ Primera Division ក្នុងឆ្នាំ ២០០៤ នៅពេលដែលខ្លូនមានអាយុ ១៧ឆ្នាំ​។

កីឡាករ​វ័យ ២៦ ឆ្នាំ រូបនេះ មិនធ្លាប់បានទទួលកាតក្រហមឡើយ រាល់ការប្រកួតគ្រប់រដូវកាល ហើយ​​គ្រប់បាល់​​ដែល​ខ្លួន​បំបែកកំណត់ត្រាបាននៅរដូវកាល ២០១១-១២ ដោយ​ រកបាន ៧៣ គ្រាប់ ​ក្នុងចំណោម ៦០ ប្រកួត សម្រាប់ពាន់រង្វាន់អេស្ប៉ាញ​។​
ដោយឡែកសម្រាប់រដូវកាលនេះវីញ កីឡាករ​សញ្ជាតិអាហ្សង់ទីនរូបនេះ រកបាន ១៤ គ្រាប់ តែ​អកុសល សម្រាក ២ខែ ដោយសារតែ​របួស ហើយ​ខាងក្លិបសង្ឈឹមថា គាត់នឹងរកគ្រាប់បាល់នៅយប់នេះ​៕
Barcelona-v-AC-Milan-Lionel-Messi-second-goal_3031627
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

មតិយោបល់