តូក្យូ៖ ចំនួនខុដដូថ្មីដែលត្រូវបានលក់នៅក្នុងតំបន់នៃទីក្រុងតូក្យូប្រទេសជប៉ុនបានកើនឡើង ២៣,៨ភាគរយ ដោយមានចំនួន ៥៦.៤៧៦ ដោយតម្រូវការខុនដូនៅក្នុងទីងតូក្យូមានចំនួន ៥០.០០០ រយៈពេលជាប់ៗគ្នាមកហើយ។
ទីភ្នាក់ងារសារព័ត៌មានជប៉ុនក្យូដូ បានចុះផ្សាយដោយលើកយកនូវរបាយការណ៍របស់វិទ្យាស្ថានសេដ្ឋកិច្ចអចលនទ្រព្យ ថាកើនឡើងនេះបានស្មើជាមួយនឹងទំនុកចិត្តអតិថិជន និងម្យ៉ាងទៀតការកើនឡើងនេះដោយសារតែអត្រាការប្រាក់ទាប។
កាលពីឆ្នាំ ២០០៧ តម្រូវការខុនដូនៅក្នុងទីក្រុងត្យូកូបានកើនឡើងដល់ ៦១.០២១ ហើយនៅឆ្នាំ ២០១៤ នេះ តម្រូវការខុនដូប្រហែលជាមានចំនួន ៥៦.០០០ ព្រោះថារដ្ឋាភិបាលបានតំឡើងថ្លៃពន្ធលើការលក់។
គួរបញ្ជាក់ផងដែរថា តែនៅក្នុងខែធ្នូ ចំនួនខុនដូដែលត្រូវបានលក់មាន ៨.២៤៦ ដោយបានកើនឡើង ៦,១ភាគរយបើធៀបនឹងដើមឆ្នាំ៕
មតិយោបល់