ប៉េកាំង៖ ក្រុមអ្នកវិភាគបានសម្ដែងអារម្មណ៍សុទិដិ្ឋនិយមអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នាពេលអនាគត បន្ទាប់ពីទិន្នន័យបានបង្ហាញថា សេដ្ឋកិច្ចជាតិចិនទទួលបានជោគជ័យដោយបានងាកចេញពីហានិភ័យ ក្នុងឆ្នាំ ២០១៣។
សេដ្ឋកិច្ចចិន បានកើនឡើង ៧,៧ភាគរយ កាលពីឆ្នាំ ២០១៣ ដោយបានជៀសផុតពីគ្រោះថ្នាក់ហានិភ័យ និងបញ្ហាពីការប្ដេជ្ញាចិត្តនៃការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ច។
ការកើនឡើងនេះតួលេខនេះដែល លើសពីគោលដៅដែលរដ្ឋាភិបាលបានកំណត់ ៧,៥ភាគរយ។ ក្រុមអ្នកវិភាគបរទេសបានជឿថាកម្លាំងជំរុញនៃសេដ្ឋកិច្ចចិនបនាផ្លាស់ប្ដូរ។ បើទោះបីសេដ្ឋកិច្ចចិនកើនឡើងលើសពីការរំពឹងទុករបស់រដ្ឋាភិបាលក្ដី ប៉ុន្តែវាទាបសម្រាប់រយៈពេល ១៤ឆ្នាំចុងក្រោយ។
អតីតប្រធានធនាគារពិភពលោក លោក Robert Zoellick បានថ្លែងថា “មេដឹកនាំចិនត្រូវតែទទួលស្គាល់ថាប្រទេសចិនត្រូវចាំបាច់ផ្លាស់ប្ដូរ”។ ចំណែកអ្នកវិភាគមកពីទីក្រុងវ៉ាស៊ីនតោនវិញបានថ្លែងថា កំណើន ៧,៧ភាគរយនេះគឺជាសញ្ញាវិជ្ជមាន និងបានបញ្ជាក់ថាវិស័យសេវាកម្មរបស់ចិន បានដើរតួនាទីជាឧស្សាហកម្មលើកដំបូងកាលពីឆ្នាំ ២០១៣។
កាសែត អាមេរិកញ៉ូវយ៉កថាម បានរាយការណ៍ថា សេដ្ឋកិច្ចចិនទាំងមូលត្រូវបាន ល្អប្រសើរ ក្នុងរយៈពេលពីរឆ្នាំ ដែលអាចនឹងត្រូវបានគេមើលឃើញពីទិន្នផលរោងចក្រ និងការវិនិយោគក្នុងទ្រព្យសកម្មថេរ។
សម្លឹងមើលទៅអនាគត ក្រុមអ្នកវិភាគ នៅក្រៅប្រទេស ជាទូទៅមាន សុទិដ្ឋិនិយម ។ ពួកគេមួយចំនួន មើលឃើញ ឱកាសសម្រាប់ប្រទេសចិន នៅក្នុងការ ងើបឡើងវិញនៃសេដ្ឋកិច្ច បានអភិវឌ្ឍ ជាពិសេសសហរដ្ឋអាមេរិក៕
មតិយោបល់