ព័ត៌មានជាតិ

ធាតុពិត Real ចំណាយ ២៦៥ លានអឺរ៉ូ​​ទិញកីឡាករ Gareth Bale

អេស្ប៉ាញ៖ដោយសារតែ ​ការបកស្រាយខុស​អំពីកីឡាករ Nyemar លើចំនួនទឹកប្រាក់ ពី ៥៧ លាន​យ៉ូរ៉ូ ដល់ ៩០ លានយ៉ូរ៉ូ ប្រធានជាន់ខ្ពស់ Sandro Rosell ក៏បានចុះពីតំណែង ចេញពីក្លិប Bacelona ។
ក្រោយមកមិនយូរប៉ុន្មាន​ទាក់ទិននឹងរឿង កីឡាករ Gareth Bale លើសំណុំទឹកប្រាក់ទិញ បាន​ក្លាយ​ជាប្រធាន​​បទ​​ដ៏គួរ​ឲ្យយកចិត្តទុកដាក់ នៅ NHM ។​

តាមរបាយការណ៍ព័ត៌មាន នៅ El Mundo Deportivo ទាក់ទងនឹងក្លិប Real Madrid នូវចំនួនពិតជាក់ស្តែង ​ក្នុងការទិញ កីឡាករ សញ្ជាតិវែលខាងលើពី ក្លិបមាន់ខ្នាយមាស ក្នុងតម្លៃ ២៦៥ លានអឺរ៉ូ ប្រហែល ៣៦៣ លាន​ដុល្លារ ។​ ចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះដែរ រួមបញ្ជូលទាំង ការផ្ទេរ​ ក៏ដូចជាការធានារ៉ាប់រង​ និងប្រាក់ខែ ផងដែរ​។​

បញ្ហាចោទរបស់ Real Madrid បាននិយាយពីមុនថា ​ពួកគេចំណាយតែ ៩១ លាន​អឺរ៉ូ ​ខណៈដែលក្រុម​មាន់ខ្នាយមាស និយាយថា តម្លៃកីឡាកររូបនេះ ១០១ លាន អឺរ៉ូ នោះ​។​ ដោយឡែកចំនួនទឹកប្រាក់ដែល Real ត្រូវបង់ឲ្យមាន់ខ្នាយមាសត្រូវបែងចែក ៤ ដំណាក់កាល ដែល​ធ្វើឡើងនៅក្នុង ឆ្នាំ ២០១៣ និង ២០១៦ ។​

គ្រាន់តែ​​តម្លៃធានា​រ៉ាប់រងកីឡាកររូបនេះ មានតម្លៃ ៦ លាន​អឺរ៉ូ ក្នុងមួយឆ្នាំ និង ប្រាក់ខែ ត្រូវបង់ ពី ១៣ ទៅ ១៤ លាន​អឺរ៉ូ ក្នុងមួយឆ្នាំ និងរួម​ទាងការបង់ប្រាក់ផ្សេងៗ ដើម្បីឈ្មួញជើងសារ ។​
ទាំងនេះ ប្រាកដណាស់ អាច​នឹង​​ក្លាយជាមុខព្រួញដ៏លំបាក ​របស់ មេធំ ក្លិប Real លោក Florentino Perez ដែល​ត្រូវប្រឈម ដោយមាន​មនុស្ស​ជាច្រើនកំពុង​ចោទសួរ ពីតម្លៃដ៏ច្រើនលើសលប់នោះ​៕​
2014-01-24_095959

មតិយោបល់