រយៈពេលពីរឆ្នាំកន្លងមកហើយដែលលោក Lieu Quoc Thanh រស់នៅកោះតៃវ៉ាន់ប្រទេសចិនបានចិញ្ចឹមជ្រូកពណ៌ខ្មៅដ៏ធំមួយក្បាលនៅក្នុងផ្ទះរបស់គាត់។ លោក Lieu បាននិយាយថាចាប់តាំងពីបានឃើញជ្រូកនេះដំបូងគាត់មានអារម្មណ៍ពិសេសជាមួយនឹងជ្រូក១ក្បាលនេះ ហើយមុននឹងទិញជ្រូកនេះគាត់បានសួរទៅលោកគ្រូ Feng shui ដោយប្រុងប្រយ័ត្ន។ អ្នកដែលជាម្ចាស់ជ្រូកខ្មៅនេះត្រូវចិញ្ចឹមបីបាច់វាតាមបែបធម្មជាតិ ហើយថែរក្សាដោយយកចិត្តទុកដាក់បំផុត។ ដូច្នេះហើយមនុស្សជាច្រើនបានប្រៀបធៀបថាវាដូចជាព្រះអង្គម្ចាស់ដែលនៅក្នុងគ្រួសាររបស់លោក Lieu រហូតដល់គេគេហៅថា ស្តេចជ្រូក។ ជារៀងរាល់ថ្ងៃលោក Lieu បានកំណត់របបអាហារឲ្យស្តេចជ្រូកនេះ ធ្វើការលាងសម្អាតជើង ជួយម៉ាស្សា និងចាក់តន្ត្រីឲ្យវាស្តាប់ថែមទៀត។ នៅក្នុងរដូវក្តៅស្តេចជ្រូករស់នៅកន្លែងផ្សេងដែលមានកង្ហារ ខុសពីកន្លែងនៅក្នុងរដូវត្រជាក់។ ឥឡូវជ្រូកនេះមានទម្ងន់រហូតដល់ ៩៣២ គីឡូក្រាម ហើយជាជ្រូកដែលមានរាងកាយរលោង និងស្អាតបំផុត។ ក្នុងការប្រលងជ្រើសរើសជ្រូកដ៏ធំមហិមាមួយឆ្នាំម្តង់ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២១ ខែមករាកន្លងទៅនេះ ស្តេចជ្រូកបានឈ្នះជើងឯក។ វាត្រូវបានគេរំពឹងថានឹងចូលរួមនៅក្នុងការដង្ហែក្បួនលើកទី ៦ នៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះផងដែរ៕
ព័ត៌មានជាតិ
មតិយោបល់