អឺរ៉ុប:អត្រាគ្មានការងារនៅតំបន់អឺរ៉ុប ដែលបានប្រែប្រួលទៅតាមរដូវកាល បានធ្លាក់ចុះក្នុងអត្រាកម្រិតទាបបំផុតរបស់ខ្លួន ចាប់តាំងពីខែសីហា ឆ្នាំ២០១១ មានចំនួន ១០,២ ភាគរយ នៅក្នុងខែមីនា។ អត្រានេះ បានធ្លាក់ចុះពី ១០,៤ ភាគរយកាលពីខែកុម្ភៈឆ្នាំនេះ និងពី ១១,២ ភាគរយនៅក្នុងខែមីនា ឆ្នាំ២០១៥។
យោងតាមភ្នាក់ងារស្ថិតិអឺរ៉ុបបានឱ្យដឹងថា ចំនួនមនុស្សដែលគ្មានការងារធ្វើ បានថយចុះ ចំនួន ២៥០.០០០នាក់ នៅ ២៨ប្រទេសក្នុងសហភាពអឺរ៉ុប និងចំនួនត្រឹម ២៦៦.០០០នាក់ នៅតំបន់ចាយប្រាក់អឺរ៉ូ ចំនួន១៩ប្រទេស។
ដោយឡែក អត្រាគ្មានការងារធ្វើរបស់សហភាពអឺរ៉ុបនៅក្នុងខែមីនា បានធ្លាក់ចុះដល់អត្រាទាបបំផុតក្នុងរយៈពេលប្រាំពីរឆ្នាំ នៅរក្សាដដែលមាន ៨,៨ ភាគរយនៅខែមីនា បានធ្លាក់ចុះពី ៨,៩ ភាគរយ នៅក្នុងខែកុម្ភៈ ហើយពី ៩,៧ ភាគរយ នៅក្នុងខែមីនា ឆ្នាំ២០១៥។
ក្នុងចំណោមរដ្ឋជាសមាជិកសហភាពអឺរ៉ុប អត្រាគ្មានការងារធ្វើទាបបំផុតនៅក្នុងខែមីនា ត្រូវបានកត់ត្រាទុកនៅក្នុងសាធារណរដ្ឋឆែក មានចំនួន ៤,១ ភាគរយ និងអាល្លឺម៉ង់ មានចំនួន ៤,២ ភាគរយ។
ប្រទេសក្រិកនៅតែបន្ត មានអត្រាអ្នកគ្មានការងារធ្វើខ្ពស់បំផុត មានចំនួន ២៤,៤ ភាគរយ ក្នុងនោះប្រទេសអេស្ប៉ាញក៏ឈរលំដាប់ខ្ពស់បំផុតទីពីរ បន្ទាប់ពីក្រិក មានចំនួន ២០,៤ ភាគរយ៕
មតិយោបល់