ព័ត៌មានជាតិ

Facebook ចាប់ផ្ដើម​រក​លុយ​នៅ​លើ​ទូរស័ព្ទ​

​នៅក្នុង​ឆ្នាំ ២០១៣ កន្លងទៅនេះ ចំនួន​អ្នកប្រើប្រាស់ Facebook នៅ​លើ​ស្មា​ត​ហ្វូន​បាន​កើនឡើង​ខ្ពស់ ពោល​គឺ​ស្ទើតែ​ស្មើ​ពាក់កណ្ដាល​នៃ​ចំនួន​អ្នកប្រើប្រាស់​សរុប​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​។​

​ដោយ​ឃើញ​ពី​ភាព​ជោគជ័យ​នេះ ក្រុមហ៊ុន Facebook បាន​បង្ហើប​ឲ្យដឹងថា ខ្លួន​កំពុងតែ​សាកល្បង​នូវ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​កម្មវិធី​សម្រាប់​ស្មា​ត​ហ្វូន ដើម្បី​ទទួល​ប្រាក់​មួយ​ចំណែក​ទៀត ក៏ដូចជា​ជួយ​បង្កើន​ប្រាក់ចំណូល​សម្រាប់​ក្រុមហ៊ុន​។​

​ការសាកល្បង​នេះ មាន​ក្រុមហ៊ុន​តែ​២ ឬ​៣​ប៉ុណ្ណោះ សម្រាប់​ជា​ដៃគូ​សហការ​ក្នុង​លក្ខខណ្ឌ​សាកល្បង ប៉ុន្តែ​បើសិនជា​ជោគជ័យ​នោះ ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​រក​ដៃគូ​បន្ថែម​ទៀត​៕​
facebook

មតិយោបល់