ព័ត៌មានជាតិ

ពាក្យ​សម្ងាត់​ដែល​ខ្សោយ និង​និយម​ប្រើ​បំផុត​ក្នុង​ឆ្នាំ ២០១៣

តើ​លោក​អ្នកដឹង​ទេ​ថា ពាក្យ​សម្ងាត់​ណា​ដែល​ពេញនិយម​ជាងគេ​ក្នុង​ប្រើ​នា​ឆ្នាំ ២០១៣ កន្លងទៅនេះ​?​បើសិនជា​មិន​ទាន់​ដឹង សូម​តាមដាន​នូវ​របាយការណ៍​របស់​ក្រុមហ៊ុន SplashData ទាំងអស់គ្នា​។​

​យោងតាម​របាយការណ៍​បានបង្ហាញ​ថា ពាក្យ​សម្ងាត់​ដែល​ដែល​និយម​ប្រើប្រាស់​ច្រើន​ជាង​គេ​បំផុត​ក្នុង​ឆ្នាំ ២០១៣ គឺ​សុទ្ធសឹងតែ​ជា​តួអក្សរ និង​លេខ​ដែល​ងាយ​ចង់ចាំ ដោយ​ក្នុង​នោះ​រួមមាន ដូចជា 123456. 12345678. Abc123 និង password ជាដើម​។​
​ក្រុមហ៊ុន​ខាងលើ​បាន​បញ្ជាក់ថា ពាក្យ​សម្ងាត់​ទាំងនេះ មិនមែន​ជា​ល្អ​សម្រាប់​អ្នក​ប្រើប្រាស់​នោះទេ ព្រោះ​ថា​អ្នក​ដាក់​ងាយស្រួល​ចាំ តែ​អ្នក​ដែល​ចង់បាន​ក៏​ងាយស្រួល​ទាញ​ដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា យក​ល្អ អ្នកប្រើប្រាស់​គួរតែ​ប្រើ​ពាក្យ​សម្ងាត់​ទាំងឡាយណា​ដែលមាន​ឯកសណ្ឋាន​ទៅតាម​ក្បូន​ច្បាប់ ដូចជា​មាន​អក្សរ​ធំ អក្សរ​តូច លេខ តួអក្សរ​ពិសេស (Khmer$168, C@mb0d!@ ជាដើម​)៕​
password

មតិយោបល់