iPhone បានក្លាយជាស្មាតហ្វូនដែលលក់ដាច់ជាងគេបំផុតនៅក្នុងពិភពលោក នាឆ្នាំ ២០១៤ ដែលនេះជាលើកទី២ហើយសម្រាប់ iPhone។
យោងតាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា នៅក្នុងត្រីមាសទី៤ ឆ្នាំ ២០១៤ Apple លក់ iPhone បាន ៧៤,៨លានគ្រឿង ដែលជំរុញឲ្យទទួលបាន ២០,៤ភាគរយនៃចំណែកទីផ្សារស្មាតហ្វូនសកល ខណៈដែល Samsung មានត្រឹមតែ ១៩,៩ភាគរយ។
កាលពីត្រីមាសទី៤ ឆ្នាំ ២០១១ ក្រុមហ៊ុន Apple លក់ iPhone បានជាង ១ពាន់លានគ្រឿង ដែលធ្វើឲ្យក្លាយជាស្មាតហ្វូនលក់ដាច់ជាងគេបំផុត៕
មតិយោបល់