អាហារដើរតួនាទីសំខាន់ជួយឲ្យអ្នកជក់បារីអាចកាត់បន្ថយចំណង់នៃការជក់ និងធ្វើឲ្យមានសុខភាពល្អ។ ការបរិភាគអាហារបានត្រឹមត្រូវ គួបផ្សំជាមួយ នឹងការអនុវត្តន៍តាមគោលការណ៍មួយចំនួនទៀតទើបអាចផ្កាច់បារីបាន។ សូមក្រឡេកមើលអាហារមួយចំនួនដែលជួយកាត់បន្ថយចំណង់នៃការជក់បារី។
ចៀសវាងការទទួលទានស្ករ សាច់គោ កាហ្វេ និងជាតិអាល់កុល
មានសកម្មភាពជាច្រើនដែលនឹងធ្វើឲ្យអ្នកមានចំណង់ចង់ជក់បារីខ្លាំង។ ទន្ទឹមនឹងនេះ ការទទួលទានសាច់គោអាចបង្កើនរសជាតិនៃថ្នាំជក់។ ផលប៉ះពាល់ទៅដល់ខួរក្បាលដោយសារការទទួលទានកាហ្វេ និងជាតិអាល់កុល ដែលធ្វើឲ្យអ្នកមានចំណង់ជក់បារី។
ផ្លែប៉ោម
អ្នកគួរតែទទួលទានផ្លែប៉ោមប្រហែលជា ២ ទៅ ៣ ផ្លែក្នុងមួយថ្ងៃ។ ផ្លែប៉ោមផ្ទុកនូវប្រូតេអ៊ីនជួយកាត់បន្ថយកម្រិតជាតិពុលនៅក្នុងឈាម។ ករណីដែលប្រសើរបំផុតនោះគឺ របបអាហារដែលលាយជាមួយនឹងផ្លែប៉ោមអាចជួយកំចាត់សារធាតុពុលរបស់ថ្នាំជក់ពីក្នុងឈាម។ ផ្លែប៉ោម នំស្រួយ និងរបស់ផ្អែមៗ អាចជួយឲ្យអ្នកជក់បារីបាត់ល្វីងមាត់នៅពេលដែលឈប់ជក់បារី។
ដើម Cinnamon
មានមធ្យោបាយជាច្រើនអ្នកអាចប្រើដើម Cinnamon ជាជំនួយដើម្បីជួយបញ្ឈប់អ្នកពីការជក់បារី។ វិធីយ៉ាងងាយគឺគ្រាន់តែយកដើមនេះមួយដើមមកស្រូបយកក្លិនរបស់វានៅពេលដែលអ្នកស្រូបយកផ្សែងបារី។ បន្ទាប់មកក្លិនរបស់ Cinnamon នឹងបង្កើនសកម្មភាពខួរក្បាល ជួយកាត់បន្ថយភាពតានតឹង និងបំបាត់ការចងចាំដែលជាសញ្ញាបញ្ជាក់ពីការដែលអាចបញ្ឈប់ការជក់បារីបាន។
ដើម Cinnamon អាចផ្តល់ផលប្រយោជន៍ជាច្រើនដល់គ្រឿងក្នុងរបស់រាងកាយមនុស្សផងដែរដូចជា ឈាម ពោះ ព្រមទាំងគ្រឿងក្នុងស្ទើតែទាំងអស់។
ខ្ញី និងខ្ទឹមស
បើនិយាយឲ្យចំទៅ ខ្ញីធម្មជាតិមានរសជាតិហិលអាចធ្វើឲ្យអ្នកចេញញើស និងបញ្ចេញជាតិពុល។ ចំណែកឯខ្ទឹមសវិញអាចជួយសម្រួលសម្ពាធឈាមឡើងចុះឲ្យមានស្ថេរភាពនៅពេលដែលអ្នកបញ្ឈប់ការជក់បារី។
ទឹកដោះគោនិងផលិតផលដែលធ្វើពីទឹកដោះគោ
តើអ្នកអាចធ្វើការស្រមៃមើលថាបន្ទាប់ពីអ្នកផឹកទឹកដោះគោមួយកែវរួចមក អ្នកនឹងមានអារម្មណ៍ថាមិនចង់ជក់បារីទៀតទេ? បារីរបស់អ្នកនឹងមិនមានរសជាតិឆ្ងាញ់ទៀតទេពីព្រោះទឹកដោះគោនឹងធ្វើឲ្យបារីរបស់អ្នកប្រែជារសជាតិល្វីង។
បន្លែ
ការ៉ុត ជីវ៉ាន់ស៊ុយ ខាត់ណា ត្រសក់សុទ្ធតែជាអាហារដែលមានសមត្ថភាពគ្រប់គ្រងចំណង់ការជក់បារីរបស់អ្នក។ បន្លែទាំងអស់នេះអាចធ្វើឲ្យបារីមានការប្រែក្លាយទៅជាក្លិនអាក្រក់ និងជួយកាត់បន្ថយចំណង់ជាតិនីកូទីន។
អំបិល
គំនិតតូចមែនតែខ្លឹម ដោយគ្រាន់តែយកអណ្តាតរបស់អ្នកលិតអំបិលនោះវានឹងបញ្ឈប់ចំណង់ជក់បារីភ្លាមៗ៕
មតិយោបល់