ព័ត៌មានជាតិ

កីឡាករ Saimon របស់​ប្រេ​ស៊ីល​ធ្លាយ​វីដេអូ​សិច​ជា​ក្រុម​រង​ការរិះគន់​មិន​អស់​

កីឡាករ​វ័យក្មេង​របស់​ប្រេ​ស៊ីល ដែល​ស្ថិត​នៅក្នុង​ក្លិប Gremio បាន​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​រាប់មិនអស់ នៅពេល​ដែល​លេច​ឡើងជា​លើកដំបូង ក្នុង​ខ្សែរ​ភាពយន្ត​សិច ជាមួយ​នឹង​ស្ត្រី​ពីរ​នាក់ ។​

Saimon អាយុ ២២ ឆ្នាំ ជា​ខ្សែការពារ របស់​ក្លិប Gremio ដោយ​ថ្មីៗ​នេះដែរ បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ លើ​ទឹកដី​សាម​បា មាន​ការឈឺចាប់​យ៉ាងខ្លាំង ខណៈ​ដែល​គាត់​ក្លាយ​ជា​តួរ​អង្គ​សិច ដោយ​ធ្លាយ​តាមរយៈ​អន​ឡាញ​នោះ​។​

​នៅ​ក្នុង​វិដេអូ​ឃ្លិ​ប​ក្តៅ​សាច់នោះ បាន​បង្ហាញ​ពី ស្រី​ស្រស់​ពីរ​នាក់ និង បុរស ៤ នាក់​រួម​ទាំង​កីឡាករ​នេះ​ផង​ដែរ ដោយ​គេ​ជឿជាក់ថា អ្នក​ទាំង ៤ នេះ មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ ។ វីដេអូ​ឃ្លិប​នេះ​ដែរ​ត្រូវ​បាន​គេ​បង្ហោះ​នៅលើ​អន​ឡាញ​កាលពី ថ្ងៃទី ២២ ខែ មករា​នេះ​។​
​អ្នកគាំទ្រ​របស់​ក្រុម Gremio មានការ​ខឹងសម្បា​រយ៉ា​ង​ខ្លាំងណាស់ ។ តែ​ទោះជា​យ៉ាងណា​ពួកគេ​បាន​ធ្វើ​ការអះអាង​ថា រូបភាព​ទាំងនោះ ជា​រូបភាព​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុម​របស់​ពួកគេ​។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ អ្នកគាំទ្រ​ក្រុម​នេះ ក៏បាន កាន់​បដា និង​សារ​ជាច្រើន សូម​ឲ្យ​ក្លិប​បញ្ចប់​កុងត្រា​ជាមួយនឹង​កីឡាករ​រូបនេះ​។​

​លោក Rui Costa ដែល​ជា​ប្រធាន​ប្រតិបត្តិ របស់​ក្លិប​ខាងលើ “​រឿង​នេះ​ជា​រឿង​ឯកជន ហើយ​យើង​ត្រូវតែ​គោរព​សិទ្ធ​ផ្ទាល់ខ្លួន​របស់​គាត់ ។​ក៏​ប៉ុន្តែ​ប្រសិនបើ​កើត នៅ​រដូវ​កាល​នេះ ឬ​មុន នោះ​យើង​នឹង​ធ្វើ​ការពិន័យ​ទៅតាម​ទំហំ​ច្បាប់​របស់​ក្លិប​” ។
​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Saimon ក៏​ធ្លាប់បាន​ទំនាក់ទំនង ជាមួយនឹង បវរកញ្ញា ប្រចាំឆ្នាំ ២០១៣ នាង Centenaro Victoria ផងដែរ​៕

2014-01-24_171208

2014-01-24_1712292014-01-24_171240

មតិយោបល់