កំពង់ស្ពឺៈ ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីហិង្សា។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅចំណុចការដ្ឋានអូរអញ្ចា ភូមិអូរអញ្ចា ឃុំតាសាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ខ្លឹង រ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ ,ទី២ឈ្មោះ ខ្លឹង រី ភេទប្រុស អាយុ២២ឆ្នាំ និងទីឈ្មោះ ខ្លឹង សុខរឿន ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង៣នាក់ មានមុខរបរជា តៃកុងបើកត្រាក់ទ័រឲ្យក្រុមហ៊ុនហ្គ្រេតហ្វៀល ក្នុងការដ្ឋានកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះ ឡុក បូណារិទ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាអ្នកគ្រប់គ្រងការដ្ឋានអូរអញ្ចា១ មានទីលំនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បច្ចុន្បន្នស្នាក់នៅការដ្ឋានខាងលើ។
មូលហេតុ ជនសង្ស័យខឹងជំពាក់លុយមិនព្រមសងនិងគុំគួនរឿងបញ្ឈប់ប្អូនរបស់គេឈ្មោះខ្លឹង សុខរឿន ពីការងារ។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានជំនាញនាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់