អ្នកបុរាណវិទូមកពីសាកលវិទ្យាល័យ Bithynian ទើបតែរកឃើញនគរបុរាណជាកន្លែងធ្វើទារុណ្ឌកម្មដ៏អាក្រក់បំផុតកាលពីសម័យបុរាណនៅមុន ស.គ ២៩៧។
តាមរយៈការស្ទង់មតិរបស់អ្នកជំនាញបានបង្ហាញថានគរបុរាណនោះមានអាយុកាលប្រហែលជា ២,៣០០ ឆ្នាំមុនដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Bursa ប្រទេសតួកគី។ នគរបុរាណនោះមានប្រវែង ៣,៤ គីឡូម៉ែត្រ ព័ទ្ធជុំវិញទីក្រុង និងពោរពេញទៅដោយអាថ៌កំបាំង ព្រមទាំងមានបន្ទប់សម្រាប់ធ្វើទារុណ្ឌកម្មអ្នកទោស រណ្តៅសម្លាប់នៅតាមបណ្តោយនៃផ្លូវ។ តាមការសិក្សានៃឈាមដែលប្រលាក់នៅតាមក្នុងរណ្តៅ បូករួមទាំងឯកសាររបស់អ្នកជំនាញឃើញថាពីបុរាណមានឧបករណ៍សម្រាប់ធ្វើទារុណ្ឌកម្មដ៏គួរឲ្យខ្លាច។ លើសពីនេះទៅទៀតអ្នកទោសខ្លះត្រូវធ្វើទារុណ្ឌកម្មរហូតដល់និយាយលែងកើត មានខ្លះទៀត ត្រូវកាត់ក្បាល់បោះចោលតែម្តង ចំណែកឯសាកសពដែលនៅសល់ត្រូវបញ្ចូនទៅឲ្យគ្រួសាររបស់ពួកគេវិញ។ បច្ចុប្បន្ននេះក្រុមអ្នកបុរាណវិទូកំពុងតែធ្វើការសិក្សាលើកន្លែងធ្វើទារុណ្ឌកម្មដ៏អាក្រក់នេះបន្ថែម ហើយពួកគេសង្ឃឹមថានៅក្នុងឆ្នាំ ២០១៦ ខាងមុខ តំបន់នេះនឹងក្លាយជាសារៈមន្ទីក្រៅផ្លូវការមួយដែលជួយឲ្យអ្នកទេសចរណ៍យល់ដឹងពីជ្រុងដ៏តូចមួយនៅក្នុងសម័យបុរាណ៕
ព័ត៌មានជាតិ
មតិយោបល់