អាល្លឺម៉ង់៖នាយក ប្រតិបត្តិរបស់ក្លិប លោក Hans-Joachim Watzke បានទទូចឲ្យដឹងថា កីឡាករ Marco Reus នឹងមិនចាកចេញពី Borussia Dortmund នៅរដូវកាលខាងមុខនេះឡើយ ដោយរំពឹងយ៉ាងពេញលេញថា កាត់នឹងក្លាយជាកីឡាករជើងចាស់នៅ ក្លិបនេះ ។
កីឡាករសញ្ជាតិអាល្លឺម៉ង់ Reus ត្រូវបានសម្រេចចេញពីការប្រកួត World Cup កាលពីសប្តាហ៍កន្លងទៅ ជាមួយនឹងបញ្ហាសរសៃកែងជើង ។ Marco Reus កំពុងតែមានតំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយនឹង Manchester United ក្នុងពេលថ្មីៗនេះ ។
លោក Hans-Joachim Watzke បានចេញមុខអះអាងជាមួយនឹងសារព័ត៌មាន Kicker ថា កីឡាករ Marco Reus មិនមែនសម្រាប់លក់នោះទេ ក្នុងតម្លៃណាមួយឡើយ ដោយចង់ចងភ្ជាប់កីឡាករនេះ លេងស្លាប់រស់ជាមួយនឹង Borussia Dortmund ។ លោកបានបន្តទៀតថា យើងបានបង្ហាញជាង ១ពានដងទៅហើយថា កីឡាករវ័យ ២៥ ឆ្នាំរូបនេះ មិនទៅណានោះទេ ។
លើសពីនេះទៅទៀត យើងចង់ធ្វើការយូរអង្វែងជាមួយនឹងកីឡាករូបនេះ និងចង់ឲ្យគាត់ក្លាយជា កីឡាករជើងចាស់ប្រចាំ ក្លិប Borussia Dortmund ៕
មតិយោបល់