ព័ត៌មានជាតិ

កូនកំលោះ​លួច​រំលោភ​អ្នក​កំដរ​នៅក្នុង​ថ្ងៃ​អាពាហ៍ពិពាហ៍​

​មាន​ករណី​កូនកំលោះ​រំលោភ​សេពសន្ថវៈ​ទៅលើ​អ្នក​កំដរ​នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ក្នុង​ខេត្ត Henan ប្រទេស​ចិន​។ តាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹង​ថា​នារី​ដែល​ជា​អ្នក​កំដរ​ម្នាក់​ត្រូវបាន​កូន​លោះ​ចាប់រំលោភ​បានសម្រេច​បន្ទាប់ពី​ពិធី​រៀប​អាពាហ៍ពិពាហ៍​បានបញ្ចប់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ពេល​កូន​កំដរ​បាន​ដើរ​ឆ្លងកាត់​បន្ទប់​ផឹកស៊ី​របស់លោក Zhang ដែល​ជា​កូនកំលោះ ជាមួយនឹង​មិត្តភក្តិ​របស់​គាត់​។ ពេលនោះ​ស្រាប់តែ​លោក Zhang បាន​ទាញ​ដៃ​នាង​ចូលទៅ​ក្នុង​បន្ទប់ រួច​ចាប់រំលោភ​នាង​ម្តងម្នាក់​បើទោះជា​មាន​ការ​អង្វរក​ពី​នាង​យ៉ាងណាក៏ដោយ​។ នៅ​ក្នុង​ការរំលោភ​នេះ​លោក Zhang បាន​សុំ​ឲ្យ​មិត្តភក្តិ​របស់​ខ្លួន​ប្រើប្រាស់​ស្រោមអនាម័យ​ដើម្បី​ជៀសវាង​ផលវិបាក​ទៅ​ថ្ងៃក្រោយ​។ មិនយូរប៉ុន្មាន​លោក Zhang និង​បក្សពួក​របស់​ខ្លួន​ក៏​ត្រូវ​ប៉ូល​ចាប់ខ្លួន ហើយ​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ចាប់​ពន្ធ​ធនាគារ​ម្នាក់ៗ ៥ ឆ្នាំ​ពី​បទ​រំលោភ​បូក​៕​
2014-01-27_094756

មតិយោបល់