ព័ត៌មានជាតិ

ប៉ូលិស​ស្រី​ដ៏​ស្អាត​របស់​កូរ៉េ​ត្រូវគេ​ហាម​មិន​ឲ្យ​រៀបការ​

​រដ្ឋាភិបាល​កូរ៉េ​បានកំណត់​ពិន័យ​យ៉ាង​ពិសេស​ជាមួយ​ស្ត្រី​ដែល​ចូល​បំរើការ​ជា​ប៉ូលិស ប្រសិន​បើ​ពួកគេ​រៀបការ​នឹង​ត្រូវ​ធ្វើការ​បញ្ឈប់​ពី​តួនាទី​ភ្លាម​។​
​នៅក្នុង​រដូវរ​ងារ​នេះ​ប៉ូលិស​ស្រី​ដ៏​ស្រស់ស្អាត​ត្រូវបាន​បែងចែក​ជា​ពីរ​វេន​ដើម្បី​ផ្លាស់ប្តូរ​គ្នា​ធ្វើការ វេន​ទី​មួយ​គឺ​ចាប់ពី​ម៉ោង ៧ ព្រឹក​ដល់​ម៉ោង ២ រសៀល ហើយ​វេន​ទី ២ គឺ​ចាប់ពី​ម៉ោង ២ ដល់​ម៉ោង ១០ យប់​។ ស្ត្រី​ដែល​អាច​ធ្វើជា​ប៉ូលិស​បាន​គឺ​ត្រូវ​មាន​កម្ពស់​ទាប់​បំផុត ១,៦៥ ម៉ែត្រ​ឡើងទៅ មាន​សុខភាព​ល្អ និង​ទទួល​ការសិក្សា​មាន​និទេស​ល្អ​។ នៅក្នុង​ប្រទេស​កូរ៉េខាងជើង
​សិស្ស​ស្រី​ដែល​មាន​អាយុ ១៦ ឆ្នាំ​ឡើង​ទៅ​គឺ​អាច​ដាក់​ពាក្យ​ធ្វើជា​ប៉ូលិសចរាចរ​នៅតាម​ដងផ្លូវ​បាន​។ ដើម្បី​ក្លាយទៅជា​ប៉ូលិស​ស្រី​ដ៏​រឹង​ពឹង​បេ​ក្ខ​នារី​ទាំងអស់​ត្រូវ​ឆ្លងកាត់​ការបណ្តុះ​បណ្តោល​រយៈពេល​មួយ​ឆ្នាំ​ទើប​អាច​ចេញទៅ​បំពេញ​ភារៈកិច្ច​នៅ​តាម​ស្ថានីយ៍​ផ្សេង​។ នៅក្នុង​រដូវក្តៅ​ប៉ូលិស​ចរាចរ​ត្រូវ​ស្លៀក​ឯកសណ្ឋាន​ពណ៌​ខៀវ​ស្លេក ពេលនិ​ទាឃរ​ដូវ និង​រដូវរងា​រកង​ទ័ពជើងទឹក​ត្រូវ​ស្លៀក​ឯកសណ្ឋាន​ពណ៌​ខៀវចាស់​។ ពួកគេ​ក៏​មាន​សម្លៀកបំពាក់​ពិសេស​ពាក់​នៅ​ក្នុង​ពេល​ភ្លៀង ឬ​អាកាសធាតុ​ត្រជាក់​ពេក​ផងដែរ​។ ពេល​រដូវក្តៅ​ចូលមក​ដល់​ប៉ូលិស​ស្រី​ត្រូវបាន​ផ្តល់​ឡេ​លាប​ស្បែក​ដោយ​ឥតគិតថ្លៃ ដើម្បី​លាប​ការពារ​កំដៅថ្ងៃ​ពេល​បំពេញ​កិច្ចការ​។​
​ការងារ​ប៉ូលិស​ចរាចរណ៍​នៅក្នុង​ប្រទេស​កូរ៉េ គឺ​មាន​ការលំបាក​ខ្លាំងណាស់​សម្រាប់​ស្ត្រី ដូច្នេះ​រដ្ឋាភិបាល​កូរ៉េ​បាន​យកចិត្តទុកដាក់ និង​លើកស្ទួយ​យ៉ាង​ពិសេស​សម្រាប់​ពួកគេ​៕
2014-01-27_100012

មតិយោបល់