បន្ទាប់ពីរងចាំអស់ជាច្រើនថ្ងៃ ជាមួយនឹងព័ត៌មានជាផ្លូវការ របស់ក្រុម បិសាចក្រហម ក្នុងការពិភាក្សាទិញ កីឡាករ Juan Mata ពីតោខៀវ នៅពេលនេះលេចចេញជាផ្លូវការហើយ។
ក្រុមបិសាចក្រហមបានធ្វើការអះអាងថា ពួកគេទទួលបានជោគជ័យ ក្នុងកាចរចារទិញ កីឡាករ Mata ពីតោខៀវ បានសម្រេច ដោយក្នុងតម្លៃផ្ទេរ ចំនួន ៣៧,១ លាន ផោន ។
មុននេះដែរ កីឡាករខ្សែបម្រើរបស់អេស្ប៉ាញ បានមកដល់ Carrington កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅ ដោយស្ថិតនៅក្រោម ការពិនិត្យសុខភាព កាលពីថ្ងៃព្រហ្បត្តិកន្លងទៅ។
ថ្លែងក្នុងសន្និសីទកាសែត ដើម្បីក្លាយជាអ្នកលេង ជាផ្លូវការ របស់បិសាចក្រហម Mata បាននិយាយថា “ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានចូលរួមលេងឲ្យក្លិបបិសាចក្រហម ដោយជាច្រើនខែកន្លងមកនេះខ្ញុំលេងឲ្យតោខៀវ តែពេលនេះដែរខ្ញុំជា អ្នកលេងដែលស្ថិតនៅក្នុងបញ្ហាប្រឈមថ្មីមួយ” ។កីឡាកររូបនេះបានបន្តទៀតថា ក្លិបបិសាចក្រហមជាកន្លែងដ៏ត្រឹមត្រូវរបស់ខ្ញុំ នឹងមានមោទនភាព ជាផ្នែកមួយនៃប្រវត្តិសាស្ត្រ និងនាំគ្រូបង្វឹកទៅកាន់ភាពជោគជ័យនាពេលខាងមុខ៕
មតិយោបល់