ទោះបីជាមានអាយុជាងមួយរយឆ្នាំក៏ដោយ ក៏លោកតា Jaring Timmerman ជនជាតិកាណាដានៅតែមានសមត្ថភាពហែលទឹកបានយ៉ាងអស្ចារ្យ។ តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា កាលពីថ្ងៃសុក្រទី ២៤ ខែមករា ឆ្នាំ ២០១៣ លោកតាដែលមានអាយុ ១០៥ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ជើងឯកហែលទឹកចំងាយ ៥០ ម៉ែត្រក្នុងចំណោមមនុស្សចាស់ដែលមានអាយុចាប់ពី ១០៥ ទៅ ១០៩ ឆ្នាំ។
ជាមួយនឹងកំណត់ត្រាអត្តពលកម្មនេះ លោកតា Timmerman បានក្លាយទៅជាជើងឯកហែលទឹកពិភពលោកដែលមានវ័យចាស់ជាងគេបំផុត។ មិនតែប៉ុណ្ណោះគាត់ធ្លាប់បានឈ្នះពានរង្វាន់ ៤ រួចហើយ ក្នុងចន្លោះដែលគាត់មានអាយុចាប់ពី ១០០ ទៅ ១០៤ ឆ្នាំ។ ទោះជាយ៉ាងលោកគ្រូពេទ្យបានណែនាំឲ្យគាត់ចូលនិវត្តន៍ ព្រោះសសៃគាត់យាអស់ទៅហើយ៕
មតិយោបល់