ព័ត៌មានជាតិ

មនុស្សស្រីរូបស្រស់ម្នាក់ រវល់ទិញថ្នាំពេទ្យប្រហែល១៥នាទី​ ក្រឡេកមកវិញបាត់ម៉ូតូ

ភ្នំពេញ: ស្រ្តីម្នាក់បានជិះម៉ូតូទៅទិញថ្នាំពេទ្យ លុះពេលទៅដល់បានទុកម៉ូតូនៅក្រោយខ្នង ហើយរវល់តែទិញថ្នាំពេទ្យ ពេលក្រឡេកមកវិញ ស្រាប់តែបាត់មិនឃើញម៉ូតូ ត្រូវចោរលួចបាត់ក៏មានការហួសចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកបានទៅប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ជួយអន្តរាគមន៍។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៥ ល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ នៅចំណុចមុខឳសថស្ថានមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងផ្សារចោមចៅ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ូតូដែលបាត់នោះម៉ាកនិចពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CM-3733 ដែលជាកម្មសិទ្ធិរបស់ស្រ្តីម្នាក់ឈ្មោះ អ៑ន សុភី អាយុ២៤ឆ្នាំ មុខរបរគ្រូបង្រៀនសាលាឯកជន មានទីលំនៅក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីរូបនោះបាននិយាយថា នៅមុនពេលកើតហេតុ នាងបានជិះម៉ូតូរបស់នាង១គ្រឿង ខាងលើទៅទិញថ្នាំពេទ្យ​នៅក្នុងផ្សារចោមចៅនោះ។ លុះពេលទៅដល់នាងបានទុកម៉ូតូនៅក្រោយខ្នង ចម្ងាយពីខ្លួនប្រហែល៣០ម៉ែត្រ ហើយបានដើរចូលទៅរកទិញថ្នាំពេទ្យ ហើយខណៈរវល់តែទិញថ្នាំពេទ្យ ភ្លេចខ្លួនរយៈពេលប្រហែល១៥នាទីប៉ុណ្ណោះ ពេលក្រឡេកមកមើលម៉ូតូវិញ ក៏ស្រាប់តែបាត់មិនឃើញម៉ូតូ ដោយត្រូវចោរលួចបាត់ក៏មានការហួសចិត្ត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកបានទៅប្ដឹង សុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅ ជួយអន្តរាគមន៍ តែមិនដឹងថាអាចរកឃើញ ឬមិនឃើញឡើយ៕

https://www.youtube.com/watch?v=dQ0S4piQQG0&feature=youtu.be

 

មតិយោបល់