ហុងកុង៖ នៅដើមសប្ដាហ៍នេះ មានមនុស្សយ៉ាងតិច ៧៧,៦លាននាក់បានធ្វើដំណើរតាមរយៈផ្លូវរថភ្លើងនៅក្នុងប្រទេស មុនថ្ងៃចូលឆ្នាំប្រពៃណីនៃប្រទេសមួយនេះមកដល់ ហើយបើធៀបនឹងឆ្នាំមុន កើនឡើង ១៦,៣ភាគរយ។ នេះបើយោងតាមរបាយការណ៍ផ្លូវការណ៍មួយបង្ហាញនៅថ្ងៃនេះ។

នៅក្នុងរបាយការណ៍បានបង្ហាញថា មាននឹងអ្នកដំណើរប្រមាណ ២៥៧,៨លាននាក់ ធ្វើដំណើរតាមរយៈរថភ្លើងនៅក្នុងរយៈពេល ៤០ថ្ងៃ មុន និងក្រោយថ្ងៃចូលឆ្នាំថ្មី។ សកម្មភាពបែបនេះត្រូវបានកើតមានឡើងនៅរាល់ពេលចូលឆ្នាំមកដល់ ព្រោះថាមានប្រជាជនចិនជាច្រើនបានត្រឡប់មកស្រុកកំណើតរបស់ខ្លួនដើម្បីជួបជុំគ្រួសារ និងពិសារអាហារពេលល្ងាច។
បើតាមរបាយការណ៍ក្នុងចំណោមអ្នកដំណើរទាំងនោះក៏មាននិស្សិតដែលទៅសិក្សានៅតំបន់ ឬប្រទេសផ្សេងក៏បានត្រឡប់មកវិញដែរ ព្រោះវាជារដូវវិស្សមកាល ព្រមទាំងមានសីតុណ្ហភាពត្រជាក់ខ្លាំងទៀតផង។
ដើម្បីសម្រួលដល់ការចរចា ចិនបានផ្ដល់ការកក់សំបុត្ររថភ្លើងតាមរយៈអនឡាញ ដើម្បីកាត់បន្ថយការតម្រង់ជួរគ្នាទិញសំបុត្រ និងមួយវិញទៀតដើម្បីបង្កើនល្បឿនជើងចេញដំណើរ ហើយរដ្ឋាភិបាលគ្រោងនឹងបង្កើតស្ថានីយរថភ្លើងដែលមានល្បឿងលឿនបន្ថែមទៀត៕
មតិយោបល់