ព័ត៌មានជាតិ

ការតុបតែង​ដ៏​ស្រស់​ស្អាត​ក្នុង​ទីក្រុង​ចំណាស់​ទាំង ៥ ដើម្បី​អបអរ​បុណ្យ​និទាឃ​រដូវ

១. ទីក្រុង​ចំណាស់ Wuzhen
​ក្នុងអំឡុងពេល​ពិធីបុណ្យ និទាឃ​រដូវ នៅតាម​ផ្លូវ នៅ Wuzhen ត្រូវបាន​តាំង​លំអរ​ដោយ​ភ្លើង ពណ៌​សម្រាប់ ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំថ្មី​ដែល​កៀក​ចូលមក​ដល់​។ ប្រជាជន​នៅ​ទីនេះ បាននាំគ្នា ដាក់​ផ្ទាំង​រូបភាព នៅលើ​ទ្វារ​ជញ្ជាំង របស់​ពួកគេ ។ ពិធី​បុណ្យចូលឆ្នាំថ្មី ត្រូវបាន​ទទួល​ឥទ្ធិពល​នៅក្នុង​ទីក្រុង​នេះ ដោយ​រៀបចំ​ប្លែកៗ ដើម្បី​អបអរ ។ ក្នុងនោះដែរ មាន​តុ​ដ៏​វែង​ត្រូវបាន​គេ​រៀបចំ​នៅ​តាម​ចិញ្ចើមផ្លូវ នៅក្នុង​ទីក្រុង Wuzhen ។ ទីក្រុង នេះដែរ ជំនឿ​របស់​គេ​គោរព​បំផុត​នោះ​គឺ ព្រះ​ផ្ទះបាយ​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/1_zps8c1ebbff.png
២. ទីក្រុង Fenghuang
​ទីក្រុង Fenghuang ជា​ទីក្រុង​មួយ​ដែល​គិត​អត្ត​ន័យ​នៃ​ឈ្មោះ គឺ​ជា​ទីក្រុង​នាគ​ភ្លើង ដោយ​ពិធី​បុណ្យ និទាឃ​រដូវ ឬ​ចូលឆ្នាំថ្មី ត្រូវបាន​ធ្វើឡើង នៅក្នុង​ទីក្រុង​ចំណាស់​បុរាណ​ដ៏​តូច​មួយ នៅ​ខាងលិច ខេត្ត Hunan ។​
​អ្នកស្រុក​ដែល​រៀបចំ និង​រក្សា​ទំនៀម​ទំលាប់​នៅ​ទីនេះ ដោយ​មុន​អាហារ​ពេល​ល្ងាច មនុស្ស​ចាស់ៗ ក្នុង​ក្រុម​គ្រួសារ នឹង​ចែក ស្រោមសំបុត្រ ឬ​អាំង​ប៉ាវ ពណ៌​ក្រហម ដល់​ក្មេងៗ ។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/2_zps14f80e04.png
៣.​ទីក្រុង​ចំណាស់ Zhoucun ដែល​គេ​ស្គាល់​ឈ្មោះ​ហៅ​ក្រៅ​ថា ជា​ផែស្ងួត ដែល​ជា​ទីតាំង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​ដ៏​សំខាន់ នៅ Zhoucun និង​រីកចំរើន នៅ​ដើម​សតវត្ស​ទី ២០ ហើយ​ក៏​ក្លាយជា​មជ្ឈមណ្ឌល ធនាគារ ក៏ដូចជា​ឈ្មួញ​សូត្រ និង​ថ្នាំជក់​។ ទីក្រុង​ចំណាស់​នេះ​ដែរ​បាន​ក្លាយជា​តំបន់​បណ្តាញ​ទេសចរណ៍​ជាតិ AAAA នៅក្នុង​ឆ្នាំ ២០០៨ ដោយ​មាន​ហាង សារៈមន្ទីរ ភោជនីយដ្ឋាន និង​ការសម្តែង​ពី​វប្បធម៌ ។ ក្នុងនាម​ជា​ទីក្រុង ពាណិជ្ជកម្ម មួយ​ដែល​មាន​ប្រវត្តិសាស្ត្រ ពាន់​ឆ្នាំ វា​ត្រូវ​បាន​រៀបចំ ដោយ​ទេសភាព​ដ៏​ល្អ​បំផុត ជាពិសេស​សម្រាប់​រដូវ​កាល​បុណ្យចូលឆ្នាំ​តែម្តង​។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/3_zps95c6ba88.png
៤.​ទីក្រុង​បុរាណ Xitang
​ខណៈពេល​ដែល​លក្ខណ្ឌ​ប្រពៃណី និង​ទំនៀម​ទំលាប់ សម្រាប់​ពិធីបុណ្យ និទាឃ​រដូវ មាន​ការធ្លាក់ចុះ ក៏ប៉ុន្តែ ក្នុងចំណោម ប្រជាពលរដ្ឋ​នៅ Xitang នៅ​តែ​រៀបចំ​ពិធីបុណ្យ​ដ៏​ធំ ដើម្បី​អបអរ​បុណ្យចូលឆ្នាំថ្មី នាពេលខាងមុខ​។ ជាមួយនឹង​រចនាបទ​ទីក្រុង​តាម​បែប​បុរាណកាល ទីក្រុង​ដ៏​តូច​មួយ​នេះ ត្រូវបាន​អនុញ្ញាតិ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​តាម​បែប​បុរាណ ។ លើសពី​នេះ​ដែរ​ទីក្រុង​តូច មាន​រចនាបទ​បុរាណ​បាន​ធ្វើឲ្យ​វិស័យ​ទេសចរណ៍​រីកចំរើន​ផងដែរ ។​
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/4_zps3b936a34.png
៥. ទីក្រុង​ចំណាស់ Hongjiang ជា​ទីក្រុង​បុរាណ​ពាណិជ្ជកម្ម​របស់​ចិន ដែល​ស្ថិត​នៅក្នុង​ខេត្ត Hunan
​ក្នុងអំឡុង ពិធីបុណ្យ និទាឃ​រដូវ ខាងមុខនេះ បុរាណ​ទីក្រុង​ពាណិជ្ជកម្ម Hongjiang នឹង​ទទួល​ភ្ញៀវ ជាមួយនឹង​ព្រឹត្តិការណ៍​វប្បធម៌​ដ៏​អស្ចារ្យ ដើម្បី​អបអរ​ឆ្នាំ​ថ្មី ដោយ​ក្នុង​នោះ​មាន ស្រី​ស្រស់ រាំ​របាំ​ផងដែរ ។ ទីក្រុង Hongjiang មាន​សំណង់​បុរាណ​ដែល​ត្រូវបាន​សាងសង់ រហូតដល់​ទៅ ៣៨០ ក្នុងអំឡុង រាជវង្ស មីង និង ឈី​ង ដោយ​គ្របដណ្តប់​លើ​ផ្ទៃដី ១ សែន​ម៉ែត្រការ៉េ ៕
https://i1272.photobucket.com/albums/y389/domneng/2013-04/Lingering/5_zpsf8c6f3df.png

មតិយោបល់