ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ជនសង្ស័យ២នាក់ប្រដាប់ដោយកាំបិតប៉័ងតោបានធ្វេីសកម្មភាពឆក់យកទូរស័ព្ទ

តាកែវ: ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅវេលាម៉ោង៤និង៥០នាទី លេីផ្លូវលេខ១៣២ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជេីង មានករណីអំពេីលួលមានស្ថានទម្ងន់មួយបង្ករឡេីងដោយជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងធុនសេ១២៥សេរី២០១២គ្មានស្លាកលេខប្រដាប់ដោយកាំបិតតាំងតោបានធ្វេីសកម្មភាពឆក់យកទូរស័ព្ទ០១គ្រឿងម៉ាកអូប៉ូរបស់ជនរងគ្រោះឈ្មោះ ឈឿន សិលា ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងស្វាយ ឃុំត្រពាំងធំខាងជេីង នៅពេលជនរងគ្រោះជិះម៉តូត្រឡប់មកពីធ្វេីការ។ពេលធ្វេីសកម្មភាពជនរងគ្រោះបានស្រែកថាចោរៗ សមត្ថកិច្ចរួមជាមួយប្រជាពលរដ្ឋ បានដេញស្ទាក់ចាប់បានជនសង្ស័យចំនួន០២នាក់នៅត្រង់ចំណុចភូមិពាក់បង្អោងឃុំត្រពាំងធំខាងជេីង។
១.ឈ្មោះសាន្ត កុសល ភេទប្រុសអាយុ២៤ឆ្នាំនៅភូមិសំរោង ឃុំត្រពាំងធំខាងត្បូង។
២.ឈ្មោះសៀង ខេ ភេទប្រុសអាយុ១៩ឆ្នាំនៅភូមិត្រពាំងថ្ម ឃុំសំរោង។
ដោយដកហូតវត្ថុតាងរួមមាន
ម៉ូតូធន់សេ១២៥សេរី២០១២ គ្មានស្លាកលេខ០១គ្រឿង,កាំបិតតាំងតោ០១,ទូរសព្វ័ម៉ាកអូប៉ូ០១(ប្រគល់ជូនម្ចាស់ដេីមវិញ)។
ដោយមានបទបញ្ជាពីឯកឧត្ដមស្នងការនិងដឹកនាំសំរបសំរួលដោយឯកឧត្ដមព្រះរាជអាជ្ញា សមត្តកិច្ចយេីងបាននាំខ្លួនជនសង្ស័យនិងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់